សព​ស្ត្រី​ឆេះស្លាប់​ក្នុង​រថយន្ត​សម្រេច​បូជា​ថ្ងៃស្អែក បើ​ទោះបី​មិន​មាន​វត្តមាន​ម្តាយ

រាជធានីភ្នំពេញ ៖ បើ​តាម​ប្រភព​ពី​ព្រះចៅ​អធិការ​វត្ត​ទឹកថ្លា​បាន​មានសង្ឃដិកា​នាវេលាម៉ោង​០២ និង​៥០នាទីនាទីរសៀល​ថ្ងៃទី​១១ វិច្ឆិកា ២០១៥ នេះថា សាកសព​​​ស្ត្រី​ឈ្មោះសាន់ អេ​ន​ណា ដែល​ជិះ​រថយន្ត​បុក​តូប​អ្នកលក់​ហ្គា​ស បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ខ្ទេច និង​ស្លាប់​ខ្លួន​ទៀតដែល​កំពុង​តម្កល់​ទុក​នៅ​ឈាប​ន​ដ្ឋាន​វត្ត​ទឹកថ្លានោះ គឺ​សម្រេច​នឹងបូជា​នៅថ្ងៃទី​​១២ វិច្ឆិកា ស្អែកនេះ​ហើយ បើ​ទោះបី​ជា​ម្តាយ​​របស់​ស្ត្រី​រង​គ្រោះមិនមក​ក៏ដោយ ។

ប្រភពបន្តថា ការ​សម្រេចបូជា​សព​ស្ត្រី​ខាងលើនេះ គឺ​មិន​អាចទុកបានទៀត​ទេ ព្រោះ​បាន​ជះ​ក្លិន​អាសោចគ្រប់ទិសទី ដែលបង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរៗនោះ ។ តែបើ​តាម​ការ​អះអាង​របស់​អ្នកភ្លុក​ថា ម្តាយ​របស់សពស្ត្រី​រង​គ្រោះ​​​នឹង​មកដល់​នៅវេលាម៉ោង​០៥ ទៅ០៦ល្ងាច​ថ្ងៃទី​១១ វិច្ឆិកា នេះទៀត ។

ប្រភព​បានឱ្យដឹងទៀតថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់​ថ្ងៃ​ដដែលនេះ មាន​អាជីវករ​​ផ្សារ​អូរប្ញស្សី​បាន​យក​បច្ច័យ​ដែលរៃអង្គាស​ក្នុង​ផ្សារ​​ចំនួន​៥០ដុល្លារប្រគេនជូន​​ព្រះសង្ឃ, ៣ម៉ឺន​រៀលសម្រាប់បង្សុកូល និង​​៥ម៉ឺនរៀល​ជូនអ្នកភ្លុក ។

គួររំលឹកថា មហន្តរាយ​កណ្តាលរាត្រី សព​ស្ត្រី​ឆេះ​ស្លាប់ នៅ​តែ​មិនឃើញ​សាច់ញាតិ​មក​​វត្ត