អតីត​អធិការបតី​អា​ល្លឺ​ម៉​ង់ លោក​ហែល​មុត ស្មី​ត ទទួលមរណភាព

បណ្តាសារ​ព័ត៌មាន​អា​ល្លឺ​ម៉​ង់​រាយការណ៍​ថា លោក​ហែល​មុត ស្មី​ត ដែល​ជា​អធិការបតី​អា​ល្លឺ​ម៉​ង់​ខាងលិច​ពី​ឆ្នាំ​១៩៧៤ ដល់​១៩៨២ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង HAMBOURG ។

យោង​តាម​វ៉េបសាយ​ព័ត៌មាន​អា​ល្លឺ​ង់ FOCUS ONLINE ថា ស្ថានភាព​សុខភាព​របស់​អតីត​អធិការបតី​រូប​នេះ​បាន​ធ្លាក់​ដុនដាប​ចាប់ពី​ថ្ងៃ​ទី​៩ វិច្ឆិកា មក ។ គ្រូពេទ្យ​ផ្ទាល់ខ្លួន លោក HEINER GRETEN ប្រាប់​ថា ដល់​ពេលវេលា​រៀបចំ​សម្រាប់​ការ​លាចាក​លោក​ស្មី​តរបស់​លោក​ហើយ ។

លោក​ហែល​មុត ស្មី​ត ទទួល​ការ​វះកាត់​យក​ដុំ​ក្រួស​មួយ​ពី​សរសៃឈាម​ត្រង់​ភ្លៅ​កាលពីដើម​ខែកញ្ញា​នៅ​ទីក្រុង HAMBOURG ។ លោក​បាន​ចេញពី​មន្ទីរពេទ្យ​២​ស​ប្តា​ហ៍​ក្រោយមក​តាម​ការ​ស្នើ​សុំ​របស់​លោក​វិល​មក​ផ្ទះ​វិញ​នៅ​ទីក្រុង​នេះ ។ ក្រុម​គ្រូពេទ្យ​សង្ឃឹមថា សុខភាព​របស់​លោក​អាច​វិល​មក​ប្រសើរ​ឡើង​វិញ ក្រោយ​វិល​មក​ផ្ទះ​មុន​ពេល​គ្រូពេទ្យ​ផ្ទាល់ខ្លួន លោក GRETEN លើក​ឡើង​នា​ថ្ងៃ​ទី​៩ វិច្ឆិកា ប្រាប់​កាសែត​អា​ល្លឺ​ម៉​ង់ BILD ថា លោក​ស្មី​ត បាក់កម្លាំង​ខ្លាំង ។

ជា​អធិការបតី​ទី​៥​របស់​អា​ល្លឺ​ម៉​ង់ លោក​ស្មី​ត ត្រូវ​បាន​ពលរដ្ឋ​អា​ល្លឺ​ម៉​ង់​ចាត់ទុកជា​អធិការបតី​ដ៏​ខ្លាំង​បំផុត​មួយ ក្រោយ​សង្គ្រាមលោក​លើក​ទី​២ ៕

  • អតីត​អធិការបតី​អា​ល្លឺ​ម៉​ង់ លោក​ហែល​មុត ស្មី​ត ទទួលមរណភាព已关闭评论
  • 216 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:​អន្តរជាតិ
Tags: