ធ្វើការ​នៅ​ម៉ា​ទ្បេ​ស៊ីពេល​ត្រ​ទ្ប​ប់​មក​វិញ​កើត​សរសៃប្រសាទ​ចងក​ធ្វើ​អត្តឃាត

ធ្វើការ​នៅ​ម៉ា​ទ្បេ​ស៊ីពេល​ត្រ​ទ្ប​ប់​មក​វិញ​កើត​សរសៃប្រសាទ​ចងក​ធ្វើ​អត្តឃាត

ខេត្ត​ត្បូងឃ្មុំ ៖ អតីត​ពល​ការិនី​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ម្នាក់​ឈ្មោះ ញ៉ ស្រី​លី​ម អាយុ​៣០​ឆ្នាំ បាន​កើតរោគ​សរសៃប្រសាទ ដែល​បង្ក​ការ​លំបាក​ក្នុង​គ្រួសារ ហើយ​នៅ​ទីបំផុត​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់ទឹក ។

ហេតុការណ៍​នេះ កើត​ទ្បើ​ង​ចន្លោះ​ពី​ម៉ោង​៤​ទៅ​៥​ល្ងាច​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​ភូមិ​ក្បាល​អូរ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​ផង​ដែរ ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរសេនីយ៍ត្រី ទ្បុ​ង សា​រិ​ន បានឱ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត ស្រី​លី​ម បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី ក្នុង​អំ​ទ្បុ​ង​ឆ្នាំ​២០០៨ ដោយ​មិន​ស្របច្បាប់ ដើម្បី​យក​ប្រាក់​មក​ផ្ត​ត់​ផ្គង់់​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក ។

លោក​អធិការ​បន្ត​ថា រូប​លោក​ក៏​មិន​បានដឹង​ពី​ស្ថានភាព​រស់នៅ​ឯ​បរទេស​នោះ ជួប​ការ​លំបាក​ឬ​បែប​ណា​នោះ​ទេ ហើយ​ក្រោយមក​នៅ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៥ កន្លង​ទៅ ស្រី​លី​ម បាន​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ ស្រាប់តែ​កើតរោគ​សរសៃប្រសាទ បង្ក​ការ​លំបាក​ក្នុង​គ្រួសារ​ថែម​ទៀត ។ នៅ​ពេល​ខ្លះ គ្រាន់តែ​អ្នក​ភូមិ​សម្លឹង​មើល​មុខ​ក៏​មិន​បាន​ផង ហើយ​ឪពុក​ម្តាយ​នាង​បាន​ទិញ​ថ្នាំ​ឱ្យ​លេប​ជា​បន្តបន្ទាប់ តែ​ស្ថានភាព​ជំងឺ​មិន​បាន​ថមថយ​ធូរស្រាល​ទ្បើ​យ ។

ដោយឡែក នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ឪពុក​ម្តាយ​បាន​ចេញពីផ្ទះ​ទៅ​បាច​ជី​ដាក់​ស្រូវ​អស់ នៅ​តែ​ស្រី​លី​ម​ម្នាក់ឯង​នៅផ្ទះ ។ លុះដល់​វេលា​ម៉ោង​៥​ល្ងាច​ត្រ​ទ្ប​ប់​មក​វិញ ស្រែកហៅ​កូនស្រី​តែ​មិន​ឮ​សូរ​សំ​ទ្បេ​ង​ឆ្លើយ​តប​ទេ ហើយ​ទ្វារ​បន្ទប់ទឹក​ក្រោមផ្ទះ​បិទ​ទៀត  ដោយ​មានការ​សង្ស័យ​ដើរទៅ​អើត​មើល​ក៏​ឃើញ​នាង​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះ​ពិនិត្យ​សព​ក្រែង​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្សេង​ក្រៅពី​នេះ តែ​តាម​ការ​ធ្វើ​កោសល្យវិច័យ​គឺ​ពិតជា​ស្លាប់ ដោយ​ចង​.​ក​ប្រាកដ​មែន ។

សូម​បញ្ជាក់​ថា នៅ​ឃុំ​ក្រ​ទ្បា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ក៏​មាន​ស្ត្រី​ម្នាក់​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី លុះ​ពេល​ត្រ​ទ្ប​ប់​មក​វិញ​បាន​កើតរោគ​សរសៃប្រសាទ រហូត​ដល់​ឪពុក​ដាក់​ច្រវាក់​ជើង នៅ​ពេល​ណា​ដែល​អាកា​រៈ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង ព្រោះ​ខ្លាចរ​ត់ទៅ​ណា​បាត់ ។

នៅ​ឃុំ​ក្រ​ទ្បា​នេះ​ដែរ ក៏​ធ្លាប់​មាន​ស្ត្រី​ម្នាក់​ទ្បើ​ង​លើ​បង្គោល​បេតុង​អគ្គិសនី ដោះ​សម្លៀក​បំពាក់​ចេញ​នៅ​តែ​ខោខ្លី ហើយ​រាំ​ញាក់​យ៉ាង​រំភើយ លុះ​ពេ​លេ​សួរនាំ​ឆ្លើយ​ថា មក​ពី​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ដែរ ៕