ពីឡុតប្រកាសអាសន្នចុះចត ជាបន្ទាន់ខណៈយន្តហោះ បញ្ចេញផ្សែងព្រោះតែផោម របស់សត្វចៀម

ឥណ្ឌូនេស៊ី៖ ហេតុការណ៍ដែលនឹកស្មានមិនដល់ បានកើតឡើងនៅលើជើងហោះ ហើរមួយដែលចាកចេញពីប្រទេស ឥណ្ឌូនេស៊ី បានធ្វើឲ្យអ្នកបើកយន្តហោះបានបង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីសត្វចៀមជាង ២១០០ក្បាលដែលជា ពូជទិញមកពីអូស្ត្រាលី ស្ថិតនៅលើយន្តហោះនោះ បញ្ចេញផោមបណ្តាលឲ្យប៉ះពាល់សីតុណ្ហ ភាពក្នុងអាកាសធ្វើឲ្យ មានការប្រកាសអាសន្នភ្លាមៗផងដែរ ។

មន្ត្រីនៅព្រលានយន្តហោះ Ngurah Rai បាននិយាយថា យន្តហោះប្រភេទ Boeing 747-400 បានដាក់សត្វចៀម ប្រមាណ ២១៨៦ក្បាល ធ្វើដំណើរឆ្ពោះទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយអ្នកគ្រប់គ្រងព្រលានលើក ឡើងថា ការចុះចតដោយបង្ខំនេះធ្វើឡើងតាមការប្រកាសរបស់ពីឡុត ហើយពេលដែលយន្តហោះចុះដល់ដីហើយ គេឃើញមានផ្សែងហុយចេញពីទូយន្តហោះទៀតផង ។

តាមការពិនិត្យមើលរបស់មន្ត្រីបច្ចេកទេសឲ្យដឹងថា ផ្សែងដែលហុយទ្រលោមនោះបណ្តាលមកពីហ្គាសចេញពី ពពួក សត្វចៀមដែលវាបញ្ចេញខ្យល់ផោម តែមិនមានភ្លើងឆាបឆេះទេ រីឯម៉ាស៊ីនត្រជាក់ក៏ដំណើរការធម្មតាដែរ បន្ទាប់ពី ស្ថានភាពបានប្រសើរឡើងវិញ ហើយពពួកចៀមទាំងឡាយក៏រីករាយបន្តដំណើរនៅលើយន្តហោះតទៅទៀត ៕

ពីឡុតប្រកាសអាសន្នចុះចត ជាបន្ទាន់ខណៈយន្តហោះ បញ្ចេញផ្សែងព្រោះតែផោម របស់សត្វចៀម

រូបភាពតំណាង