ម្តាយរន្ធត់ចិត្តស្ទើរគាំងបេះ ដូងខណៈឃើញពស់មាន ពិសវារលើមាត់កូនប្រុស អាយុជាង១ខួប

រីយ៉ូ៖ ក្មេងប្រុសអាយុទើបតែជាង១ឆ្នាំម្នាក់ត្រូវបានម្តាយនាំទៅមន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីឃើញកូនពស់ពិស១ក្បាលនៅ លើមាត់ ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅប្រទេសប្រេស៊ីល នាង Jaine Ferreira រស់នៅតំបន់ Mostardas បាន និយាយថា កូនប្រុសនាងឈ្មោះ Lorenzo អាយុបាន១ឆ្នាំ ៧ខែហើយ នៅថ្ងៃកើតហេតុ នាងបានដាក់កូនឲ្យអង្គុយលេងក្នុង ទីធ្លាបរិវេណផ្ទះក្បែរខ្លួនដែរ មួយសន្ទុះក្រោយមកក៏មានអារម្មណ៍ថា ដូចជាស្ងាត់មាត់កូនទើបនាងរត់ទៅមើល ស្រាប់តែរន្ធត់ចិត្តជាខ្លាំង ព្រោះឃើញពស់១ក្បាលកំពុងវារ លើមាត់កូនប្រុសរបស់ខ្លួន ។

Ferreira ក៏ប្រញាប់នាំកូនទៅមន្ទីរពេទ្យ ព្រោះនាងខ្លាចថាសត្វពស់នោះខាំកូនប្រុស ប៉ុន្តែគ្រូពេទ្យពិនិត្យមិនឃើញមាន រោគសញ្ញាណាមួយបញ្ជាក់ថា ក្មេងរងរបួសដោយពស់ខាំទេ តែគ្រូពេទ្យបែរជាសន្និដ្ឋានថា ក្មេងប្រុសនេះអាចនឹង ខាំ ពស់ ហើយសម្លាប់វាទៅវិញ ព្រោះមាត់ និងដៃរបស់គេប្រឡាក់សុទ្ធតែឈាម ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា សុខភាពរបស់ Lorenzo នៅល្អទេ ហើយគ្រូពេទ្យក៏បានលាងសំអាតឈាម និងផ្លាស់យក សត្វពស់ចេញពីដៃក្មេងផងដែរ ៕

ម្តាយរន្ធត់ចិត្តស្ទើរគាំងបេះ ដូងខណៈឃើញពស់មាន ពិសវារលើមាត់កូនប្រុស អាយុជាង១ខួប