ដល់រដូវកាល សិល្បករ -សិល្បការិនីល្បីៗ ចាប់ផ្ដើមកើបលុយ តាមរោងការនានា

ភ្នំពេញ៖ អ្នកសិល្បៈល្បីៗ នាពេលបច្ចុប្បន្ន ហាក់មិនសូវលេចធ្លោ ក្នុងរឿងថតបទច្រៀង ឬសម្ដែងដូចមុនទេ ពួកគេ គ្មានរឿងភាគ ឬរឿងដុំថ្មីៗបញ្ចាំង ក្នុងស្ថានីយ ទូរទស្សន៍ឡើយ ប៉ុន្តែពួកគេបែរជានាំគ្នា បង្អួតការងារតាមបណ្ដា រោងការនានាទៅវិញ ដោយពួកគេហាក់មមាញឹក ស្ទើរតែរកពេលសម្រាកគ្មាន ព្រោះតែការងារ កាត់សក់ ធ្វើជាពិធី ករ-ពិធីការិនី និងទទួលរៀបចំការ ប្រគំតន្រ្តីខ្នាតតូចផ្សេងៗ  ហើយជារដូវមួយដល់ពេល ពួកគេត្រូវកើតប្រាក់ តាមរយៈ កម្មវិធីទាំងនោះ ទៀតផង។

បើក្រឡេកមើលក្រុម តារាចម្រៀង ច្រៀងពេលល្ងាច ក៏កើតឡើងរីកដូចផ្សិត រួមមាន ក្រុម Dara Entertainment របស់លោក យ៉ែម សំអូន មានតារាប្រចាំក្រុមដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា តូតា កញ្ញា សូដា នីតា លោក ញ៉ែម សុគន្ធ កញ្ញា នី មុនីនាថ អ្នកនាង សួន ចន្ថា អ្នកនាង ឆៃ លីដាឡែន លោក យូឌីស្កូ លោក រតនៈ ពិសិទ្ធ និង លោក អេ ឡិចចិន្ត្រា ផងដែរ ។ តារានេះជាក្រុមដែលបង្កើតមុនគេ តែបច្ចុប្បន្នហាក់ថមថយ ប្រជាប្រិយភាពជាងមុន ក្រោយលោកយ៉ែម សំអូន ប្រធានក្រុម បែកធ្លាយរឿងអាស្រូវ ប្រើអំពើហឹង្សាលើភរិយា រហូតឈានដល់ការ ចុះផ្សាយព័ត៌មាន ទើបគ្រួសារអ្នកមានទ្រព្យខ្លះ ប្រកាន់មិនជួលក្រុមនេះឡើយ ។

ក្រុមAlex entertainment ជាក្រុមថ្មីមួយ របស់លោក អេឡិច ចិន្ត្រា តារាសិល្បៈមានកម្មវិធីច្រើនជាងគេ ។ ក្រុម លោកមានតារាដូចគ្នា ទៅហ្នឹងក្រុមលោក យ៉ែម សំអូន និងមានប្រជាប្រិយភាព ច្រើនគួរសម ទោះក្រុមលោកបង្កើត មកក្រោយគេក៏ដោយ រហូតមានគេថា លោកដណ្ដើមម៉ូយលោក យ៉ែម សំអូន ប៉ុន្តែរវាងលោក និងយ៉ែម សំអូន នៅតែធ្វើការជាមួយគ្នា ដូចធម្មតាមិនអាក់អន់ចិត្តឡើយ ។

ងាកមកមើល ក្រុមចម្រៀងមួយទៀត គឺក្រុមអ្នកនាង កាតុ ដែលមានស្វាមី ជាតន្ត្រីករស្រាប់ មិនមែនបញ្ហា សម្រាប់ នាងឡើយ ។ ក្រុមតន្ត្រីអ្នកនាង កាតុ មានតារាសិល្បៈដូចជា រ៉ូលីន អ្នកនាងផ្ទាល់ អ្នកនាង ខៀវ សានសាណា លោក បញ្ញាសិទ្ធ និងតារាមិនសូវល្បី ច្រើនដួងទៀត ។ នេះជាក្រុមសម្រាប់ ពិធីជប់លៀងពេលល្ងាច។
 
សម្រាប់ក្រុមចម្រៀង បែបប្រពៃណីវិញ ក៏មានច្រើនមិនចាញ់គ្នាដែរ ពិសេសពិធីកាត់សក់  ក្នុងនោះគេឃើញមានក្រុម អ្នកនាង ខាត់ សុឃីម ក្នុងរដូវកាលមង្គលការ កាន់តែមមាញឹកខ្លាំង ពោលក្នុងមួយព្រឹក ក្រុមនេះ រត់ពី ២ទៅ៣រោង ខណៈក្នុង១រោងមានតំលៃ ចន្លោះពី៣០០ទៅ៦០០ដុល្លារ។ ដូចនេះគ្រាន់តែមួយព្រឹក ក្រុម ខាត់ សុឃីម រកបាន ជាង១០០០ដុល្លារ បាត់ទៅហើយ ។ អ្នកកាត់សក់ល្បីៗ ក៏មានដូចជា អ្នកនាង កាតុ អ្នកនាង ខ្ងុង កញ្ញា សុន ស្រីពេជ្រ លោក ដួង សុខគា លោក ជួង ជី(នាយកុយ) លោកខាត់ ចំរើន លោក ប៉ែន ចំរ៉ុង អ្នកនាង អ៊ិត និង អ្នកនាង កាឆយ ដែលត្រូវបានគេដឹងថា ក្រុមនេះកើបលុយមិនតិចទេ ក្នុងមួយឆ្នាំៗ ជាពិសេសរដូវមង្គលការនេះ ព្រោះក្នុងខែវស្សាពួកគេសម្រាក នៅផ្ទះចាយលុយចាស់ ៕