សិស្សស្រី​ម្នាក់​កំពុង​ល្បី​ពេញ​អ៊ីនធ័រណេត ដោយសារ​ច្រៀង​បទ​ «Hello» របស់ Adele បាន​យ៉ាងល្អ (Video Inside)

កូរ៉េ៖ សិស្សស្រីវ័យក្មេងម្នាក់ ដែលត្រូវគេដឹងថា កំពុងសិក្សានៅវិទ្យាល័យមួយ ក្នុងក្រុងសេអ៊ូល កំពុងទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ អ្នកនិយមលេង អ៊ីនធ័រណេត ដោយសារនាង អាចច្រៀងបទ "Hello"របស់តារាចម្រៀងអង់គ្លេស នាង Adele បានយ៉ាងល្អ។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា វីដេអូ"Hello" របស់សិស្សស្រីកូរ៉េម្នាក់មានអ្នកចូលមើល រហូតដល់ទៅដល់៧០ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ មួយថ្ងៃប៉ុណ្ណោះ ក្រោយបង្ហោះក្នុង Youtube ហើយចំនួននេះ នៅតែបន្តកើនឡើងជាលំដាប់ ។ វីដេអូនេះដែរ បានបង្ហោះក្នុងគេហទំព័រ ជាភាសារកូរ៉េ 일반인들의 소름돋는 라이브 ខណៈបទ "Hello" របស់ Adele ដែលចេញកាលពីថ្ងៃទី២២តុលា មានអ្នកមើលរហូតដល់ ជា៣០៤លាននាក់ គិតមកដល់ថ្ងៃនេះ។

ថ្មីៗនេះ មានអ្នកចម្រៀង Cover តាម YouTube ជាច្រើនព្យាយាម ធ្វើបទចម្រៀងរបស់ Adele ដើម្បីទទួលការគាំទ្រ តែជោគជ័យអាចធ្លាក់លើក្មេង ស្រីកូរ៉េម្នាក់នេះ ដោយសារសម្លេងយ៉ាងក្រអួនរបស់នាង ។

ចង់ដឹងថា ក្មេងស្រីម្នាក់នេះច្រៀងបានល្អប៉ុណ្ណា ទស្សនាវីដេអូ ជាមួយ LookingTODAY ទាំងអស់គ្នា!

សិស្សស្រី​ម្នាក់​កំពុង​ល្បី​ពេញ​អ៊ីនធ័រណេត ដោយសារ​ច្រៀង​បទ​ «Hello» របស់ Adele បាន​យ៉ាងល្អ (Video Inside)