៦ ក្លិន ជំរុញការចងចាំ

សុខភាព៖ ក្លិនក្រអូបពីផ្កា មានឥទ្ធិពលជួយ សម្រួលអារម្មណ៍ ប្តូរពីភាពអស់កម្លាំង មកជាភាព ស្រស់ស្រាយ បាន។ តាមលទ្ធផលនៃការស្រាវជ្រាវ បានឲ្យដឹងថា នៅក្នុងពេល គេងលក់ ការចងចាំនឹងត្រូវ រួមផ្តុំតែមួយ ដែលក្លិន ក្រអូបស្រាលៗ របស់ផ្កាកូលាបអាចជួយ ជំរុញឲ្យការធ្វើឲ្យចងចាំ មានប្រសិទ្ធភាពខ្ពស់ ជាពិសេសការចងចាំនៅ ក្នុង ការសិក្សា។

ក្រៅពីក្លិនផ្កាកូលាប នៅមាន៥ក្លិនទៀតដែលផ្តល់ភាពក្រអូប និងជួយបង្កើនថាមពល ខួរក្បាល ដែលនៅក្នុងនោះ រួមមាន ក្លិនជីអង្កាមជាដើម ដែលវាអាចជួយជំរុញប្រព័ន្ធប្រសាទ កណ្តាល ជួយដោះស្រាយបញ្ហានៅក្នុងការស្តាប់ និងការមើលឃើញ ជួយកម្ចាត់អារម្មណ៍ ស្ពឹកស្រពន់ ធ្វើឲ្យមានភាពស្ទុះស្ទារក្នុងការចងចាំរឿងរ៉ាវ និងជំរុញការ ចងចាំ ឲ្យមានភាពប្រសើរឡើង។

ចំណែកឯក្លិនផ្កាឡាវ៉េនដឺ ក្លិនក្រូចឆ្មា និងក្លិនក្រូចផ្សេងទៀត អាចជួយជំរុញការបញ្ចេញ សារធាតុមានទំនាក់ទំនង ប្រសាទ ជួយបន្ថយភាពតានតឹង និងស្រ្តេស។ ដោយសារតែក្លិន អាចបញ្ចូនទៅកាន់ខួរក្បាល បានលឿនជាងចរន្ត ប្រសាទផ្សេងៗ ទើបគេនិយមចម្រាញ់ ឬ កែច្នៃផ្កា ឬ ផ្នែកផ្សេងៗនៃរុក្ខឪសថខាងលើ ដើម្បីទាក់ទាញយកក្លិន ក្រអូប ស្រាលៗទាំងនេះ មកជួយសម្រួលអារម្មណ៍ឲ្យមានតុល្យភាព៕

៦ ក្លិន ជំរុញការចងចាំ