ដុកទ័រម្នាក់ បាត់ខ្លួនក្នុងព្រៃ រយៈពេល២០ឆ្នាំទើបក្រុម គ្រួសារដឹងថា នៅរស់

ក្រុងរ៉ូម៖ ស្ទើរតែមិនគួរឲ្យជឿថា លោកគ្រូពេទ្យជនជាតិអេស្ប៉ាញម្នាក់ត្រូវបានគេរក ឃើញរស់នៅក្នុងព្រៃដាច់ ស្រយ៉ាលមួយក្នុងប្រទេសអ៊ីតាលី អស់រយៈពេល២០ឆ្នាំ ដែលគាត់បានបាត់ខ្លួនតាំងពីឆ្នាំ១៩៩៦ បន្ទាប់ពីចាកចេញពី ផ្ទះនៅ Seville ព្រោះតែកើតអារម្មណ៍ក្រៀមក្រំចិត្ត ហើយនៅឆ្នាំ២០១០ គាត់ត្រូវបានគេប្រកាសថា ស្លាប់ទៅហើយ ។

ដុកទ័រ Carlos Sanchez Ortiz de Salazar កើតនៅប្រទេសអេស្ប៉ាញ ហើយកាលពីសប្តាហ៍មុន មានអ្នកដើរបេះ ផ្សិត២នាក់ បានក្រឡេកឃើញគាត់ជាមួយនឹង រូបរាងមុខមាត់កខ្វក់ពោរពេញទៅដោយពុក ចង្ការយ៉ាងក្រាស់កំពុងរស់ នៅក្នុងព្រៃក្នុងតំបន់ Tuscany ។

ក្រោយពីត្រូវគេប្រទះឃើញដុកទ័រ Carlos និយាយថា គាត់រស់នៅទីនេះតាំងពីឆ្ន១៩៩៧ ព្រោះតែគាត់មិនចង់រស់នៅ ជាមួយមនុសុ្សតទៅទៀតទេ ប៉ុន្តែពេលនេះគាត់យល់ព្រមបង្ហាញឯក សារខ្លះដល់អ្នកបេះផ្សិតបញ្ជាក់ ពីអត្តសញ្ញាណ របស់ខ្លួនមកពីណាទើបមានការរាយការណ៍ ទៅសមាគមមួយឲ្យទាក់ទងឪពុកម្តាយគាត់នៅអេស្ប៉ាញឲ្យ មកកាន់ប្រទេសអ៊ីតាលី ដើម្បីរកកូនប្រុសដែលបាត់ខ្លួន២០ឆ្នាំមកហើយនោះ ។

ទោះជាយ៉ាងណាលោក Carlos Sanchez និយាយថា គាត់ពេញចិត្តនឹងរស់នៅបែបនេះហើយម្តាយ របស់គាត់គឺ អ្នកស្រី Amelia បញ្ជាក់ថា គាត់និងក្រុមគ្រួសារគោរព តាមការសម្រេចចិត្តរបស់កូនឲ្យតែដឹងថា គេនៅមានជីវិតរស់ គឺអ្នកទាំងអស់គ្នាសប្បាយចិត្ តណាស់ទៅហើយ ប៉ុន្តែពួកគេនឹងមិនទាន់ត្រឡប់ទៅផ្ទះវិញទេ នៅពេលដែលបានជួប Sanchez លុះណាតែបានឱបកូនប្រុស ឲ្យកក់ក្តៅសិន ទោះជាជួបក្នុងរយៈពេលខ្លីក៏ដោយ ៕

ដុកទ័រម្នាក់ បាត់ខ្លួនក្នុងព្រៃ រយៈពេល២០ឆ្នាំទើបក្រុម គ្រួសារដឹងថា នៅរស់

រូបភាពតំណាង