ខ្លាចទៅមិនទាន់ពេល ប្រឡងបញ្ចប់ និស្សិតម្នាក់ លួចបើករថយន្តក្រុងដឹក សិស្សទៅដោយខ្លួនឯង

អាហ្វ្រិក៖ និស្សិតម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំង នៅពេលដែលរថយន្តក្រុងដឹកសិស្សសាលា មិនបានមកដល់ទាន់ពេល ដើម្បីគេអាចជិះទៅប្រឡងនៅថ្ងៃបញ្ចប់ ហើយនិស្សិតរូបនេះក៏សម្រេចចិត្តលួចរថយន្តក្រុងនោះ បើកដឹកសិស្សឯទៀត ជិះទៅសាលាដោយខ្លួនឯងតែម្តង ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង និស្សិតប្រុសវ័យ២០ឆ្នាំឈ្មោះ Le-Aan Adonis ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីរងការចោទប្រកាន់ពីបទលួចរថយន្តក្រុងជិះទៅសាលា ខណៈពេលដែលអ្នកបើកបរមិនទាន់មកដល់ ។

ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃកើតហេតុ លោក Adonis ឃើញកូនសោរនៅលើរថយន្តក្រុងហើយសិស្សឯទៀត ស្នើឲ្យគេធ្វើជាអ្នកបើករថយន្តនោះទៅ ព្រោះពួកគេដឹងថា នឹងទៅសាលាមិនទាន់ម៉ោង ប៉ុន្តែជិះបានពាក់កណ្តាល ផ្លូវក៏ ត្រូវប៉ូលិសឃាត់ឲ្យឈប់តាមការរាយការណ៍របស់សាលា ហើយលោក Adonis ត្រូវរងការផាកពិន័យចំនួន $361និង អាចទទួលទណ្ឌកម្ម ខាងវិន័យពីសាលាទៀតផង ។

និស្សិតទាំងឡាយបាននិយាយថា ពួកគេបានមកដល់សាលាទាន់ពេល ហើយឪពុកម្តាយសិស្សខ្លះលើកឡើងថា Adonis គឺជាវីរសិស្សម្នាក់ដោយពួកគេសុខចិត្ត ចំណាយប្រាក់ពិន័យជំនួសនិស្សិតរូបនេះទៀតផង ៕

ខ្លាចទៅមិនទាន់ពេល ប្រឡងបញ្ចប់ និស្សិតម្នាក់ លួចបើករថយន្តក្រុងដឹក សិស្សទៅដោយខ្លួនឯង

  • ខ្លាចទៅមិនទាន់ពេល ប្រឡងបញ្ចប់ និស្សិតម្នាក់ លួចបើករថយន្តក្រុងដឹក សិស្សទៅដោយខ្លួនឯង已关闭评论
  • 147 views
  • Hide Sidebar
    A+
Publish on:2015/11/11  Category:កំសាន្ត