យុវជនល្មោភកាមវ័យ២៦ឆ្នាំ លបចូលផ្ទះលោកយាយ អាយុ៨៨ឆ្នាំរំលោភបាន សម្រេច ៣ដងក្នុង១យប់

ក្រុងឡុងដ៍៖ បុរសវ័យ២៦ឆ្នាំម្នាក់ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេបានលួចចូលផ្ទះស្ត្រីចំណាស់អាយុ៨៨ឆ្នាំម្នាក់ ហើយចាប់រំលោភគាត់ជាច្រើនដងក្នុងពេលតែមួយ ។

ហេតុការណ៍នេះកើតឡើងនៅប្រទេសអង់គ្លេស ជនល្មោភកាមឈ្មោះ Michael Gold រស់នៅក្នុងតំបន់ Bromley ត្រូវ តុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៤ឆ្នាំ ដោយចោទពីបទរំលោភសេពសន្ថវៈ លើស្ត្រីរងគ្រោះ ។

ប៉ូលិសឲ្យដឹងថា នៅថ្ងៃកើតហេតុ Michael បានលបចូលផ្ទះលោកយាយដែលជាជនរងគ្រោះ ហើយពីដំបូងគាត់ស្មាន តែជនល្មើសបម្រុងនឹងលួចលុយ ឬទ្រព្យផ្សេងទៀត ប៉ុន្តែបែរជាជននោះមិនយក ហើយស្ទុះមកវាយលោកយាយបង្ខំ ឲ្យប្រព្រឹត្តសិចទៅវិញ ។

លោក Michael បានរំលោភស្ត្រីរងគ្រោះ៣ដងនៅយប់ថ្ងៃកើតហេតុការណ៍នោះ ហើយគេក៏ត្រូវចាប់ខ្លួនសមត្ថកិច្ចចាប់ ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕

យុវជនល្មោភកាមវ័យ២៦ឆ្នាំ លបចូលផ្ទះលោកយាយ អាយុ៨៨ឆ្នាំរំលោភបាន សម្រេច ៣ដងក្នុង១យប់