HTC ផ្តល់នៅការបញ្ចុះតម្លៃពិសេសរហូតដល់ 30% នៅសហរដ្ឋអាមេរិក

HTC ផ្តល់នៅការបញ្ចុះតម្លៃពិសេសរហូតដល់ 30% នៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ពីស្មាតហ្វូនរបស់ក្រុមហ៊ុន HTC បានផ្តល់នៅការបញ្ចុះតម្លៃដ៏ពិសេសមួយ ។ រៀងរាល់ថ្ងៃអង្គារ ក្រុមហ៊ុន HTC បានផ្តល់នៅការបញ្ចុះតម្លៃរហូតដល់ 30% ។ ជាមួយនឹងការផ្តល់ជូននេះ ស្មាតហ្វូន HTC One A9 គឺមានតម្លៃត្រឹមតែ 400 $ និង HTC One M9 មានតម្លៃត្រឹមតែ 455 $ ។ កិច្ចព្រមព្រៀងនៃការបញ្ចុះតម្លៃនេះគឺត្រូវបានអនុវត្តលើការបញ្ចុះតម្លៃ លើការគឹតតម្លៃសរុបនៅពេលដែលគឹតលុយចេញ ។ ការបញ្ចុះតម្លៃនេះគឺ បើសិនជាលោកអ្នកទិញ អស់ចាប់ពី 650 $ ឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃ 30%, បើសិនជាលោកអ្នកទិញអស់ចាប់ពី 400 $ ឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃ 20% ហើយបើសិនជាលោកអ្នកទិញអស់ចាប់ពី 200 $ ឡើងទៅ នឹងទទួលបានការបញ្ចុះតម្លៃ 15% ។ ដូច្នេះហើយ ស្មាតហ្វូន HTC One A9 ដែលមានតម្លៃ 500 $ បានក្លាយមកជាតម្លៃ 400 $ និង HTC One M9 ដែលមានតម្លៃ 650 $ បាន ក្លាយមកជាតម្លៃ 455 $ វិញ បន្ទាប់ពីការបញ្ចុះតម្លៃនេះ ។ ចំពោះស្មាតហ្វូន HTC Desire Eye វិញគឺបញ្ចុះតម្លៃមកនៅត្រឹមតែ 368 $ ។ ហើយការបញ្ចុះតម្លៃនេះ ធ្វើឡើងលើការបញ្ជាទិញតាមអនឡានផងដែរ ។

HTC ផ្តល់នៅការបញ្ចុះតម្លៃពិសេសរហូតដល់ 30% នៅសហរដ្ឋអាមេរិក

---------------------------------------
ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus HTC ផ្តល់នៅការបញ្ចុះតម្លៃពិសេសរហូតដល់ 30% នៅសហរដ្ឋអាមេរិក
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com HTC ផ្តល់នៅការបញ្ចុះតម្លៃពិសេសរហូតដល់ 30% នៅសហរដ្ឋអាមេរិក

ចុះថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 03:10 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ