​គន្លឹះ​ជួយ​ឲ្យ​ការ​រួមភេទ​លើកដំបូង ទទួលបាន​អារម្មណ៍​ដ៏​រីករាយ​

ចំណេះដឹង​៖​ការ​រួមភេទ​ដំបូង អាច​កើតមាន​ភាព​រំជើបរំជួល និង​មាន​អារម្មណ៍​ភ័យខ្លាច​បំផុត​សម្រាប់​មនុស្ស​ស្រី​។ មាន​មនុស្ស​ស្រី​ជាច្រើន​តែងតែមាន​ការភ័យខ្លាច​នៅពេលដែល​ពួកគេ​ឃើញ​ឈាម​ចេញ តាម​អវៈយវៈ​ភេទ​។ តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ស្រី​អាច​យកឈ្នះ​លើ​អារម្មណ៍ ភ័យខ្លាច​ទាំងអស់​នៅពេល​រួមភេទ​ជា​លើកដំបូង ?

​ការឈឺចាប់​អាច ៖ កើតមាន​ពីរ​ទៅ​បី​ដង​នៅពេល​រួមភេទ​លើកដំបូង ប៉ុន្តែ​រឿង​សំខាន់​អ្នក​ត្រូវ​ដឹងថា​វា​មាន​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់មក​អ្នក​អាច​ទទួលបាន​អារម្មណ៍​ថា​រីករាយ​ឡើងវិញ​ហើយ​។​

​ការ​ថើប និង​ស្ទាបអង្អែល ៖​ការ​ថើប និង​ស្ទាប​បំ​បោះ​អ​ង្អែ​រ​គឺជា​រឿង​មួយ​ដែល​ចាំបាច់​បំផុត​ដែល​អ្នក ត្រូវធ្វើ​មុនគេ ព្រោះ​វា​អាចជួយ​ដុត​អារម្មណ៍​ឲ្យ​មនុស្ស​ស្រី​មាន​ភាព​ស្រើបស្រាល ត្រេកត្រអាល​ភ្លេច​អស់​នូវ​ភាពភ័យខ្លាច​ឈឺចាប់​ទាំងឡាយ​។​

​ការលេង​អវៈយវៈ​ភេទ​ដៃគូ ៖ នេះ​ជា​រឿង​មួយ​ដ៏​សំខាន់​មុននឹង​យើង​អាច​ឈានដល់​ដំណាក់កាល​សុខ​ស្រួល​យ៉ាង ពេញទំហឹង​ជាមួយគ្នា អ្នក​គួរតែ​យក​ម្រាមដៃ​លេង អវៈយវៈ​ភេទ​របស់​នាង​យ៉ាង​ថ្នមៗ​ជាមុនសិន ដើម្បី​ផ្សាំ​កុំ​ឲ្យ​មានការ​ឈឺចាប់​ខ្លាំង​នៅពេល អ្នក​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ ដ៏​មានន័យ​។​

​ដំណាក់កាល​ដ៏​ត្រេកត្រអាល ៖ នេះ​ជា​ពេលវេលា​ដ៏​សាក​សំ​បំផុត​ដែល​អ្នក​អាច​ចាប់ផ្ដើមបាន​ហើយ ប៉ុន្តែ​អ្នក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​បន្តិច​ព្រោះ​លើកដំបូង​អាចធ្វើ ឲ្យ​មនុស្ស​ស្រី​មានការ​ឈឺចាប់ និង​មានការ​ភ័យខ្លាច​រហូត​បាន​។​

 ដូច្នេះ​អ្នក​ត្រូវ​ធ្វើការ​សំរុកចូល​យឺតៗ​មួយៗ កុំ​ប្រើ​សំពាធ​ខ្លាំងពេក ធ្វើបែបនេះ​ទើប​អាចជួយ​ឲ្យ​នាង​ជៀស​ផុតពី​ការឈឺចាប់​ខ្លាំង ហើយនឹង​លែង​ភ័យខ្លាច​នៅពេល​ឡើងឋានសួគ៌​លើក​ក្រោយៗ​ជាមួយ​អារ​ម្ម​ណ៏​ដ៏ រីករាយ និង​ត្រេកត្រអាល​។ ប៉ុន​តែ​យក​ល្អ​អ្នក​គួរតែ​ប្រើប្រាស់ ទឹករំអិល​ជា​ជំនួយ​គឺ​រឹតតែ​ប្រសើរ ដែល​អ្នក​អាច​រក​ទិញ​បាន​នៅតាម​ឱសថស្ថាន គ្លីនិក និង​តាម​ម៉ា​ត​នានា​៕

​គន្លឹះ​ជួយ​ឲ្យ​ការ​រួមភេទ​លើកដំបូង ទទួលបាន​អារម្មណ៍​ដ៏​រីករាយ​