Chelsea កំពុង​សម្លឹង​រក​អ្នក​មក​ជំនួស Diego Costa

Chelsea កំពុង​សម្លឹង​រក​អ្នក​មក​ជំនួស Diego Costa

ក្រុម​តោខៀវ Chelsea ហាក់​បាត់បង់​ភាព​អត់ធ្មត់​ជាមួយ​ខ្សែប្រយុទ្ធ​សំបូរ​បញ្ហា Diego Costa បន្ទាប់​ពី​ក្លិប​លេច​ឮ​ព័ត៌មាន​ថា​កំពុង​ទាក់ទង​ខ្សែប្រយុទ្ធ Gonzalo Higuain មក​ជំនួស​តំណែង​របស់​គេ។

 

Chelsea កំពុង​សម្លឹង​រក​អ្នក​មក​ជំនួស Diego Costa

 

បើ​យោង​តាម​ប្រភព​ពី Daily Mail ក្រុម​ជើងឯក​អង់គ្លេស ៥សម័យកាល បាន​ស្វែងរក​ខ្សែប្រយុទ្ធ​ដែលសក្ដិសម​ជំនួស​កីឡាករ​ជម្រើសជាតិ​អេស្ប៉ាញ Costa ដែល​អាច​នឹង​បាត់បង់​តំណែង​ជា​ជម្រើស​ដំបូង​នៅ​រដូវកាល​ក្រោយ។

 

ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ប្រេស៊ីល​ បាន​ចាប់ផ្ដើម​រដូវកាល​ដំបូង​យ៉ាង​ជោគជ័យ​នៅ​ពេល​ដែលគេ​ផ្ទេរ​មក​កាន់ទឹកដី Stamford Bridge ពីក្រុម Atletico Madrid។ Costa គឺ​ជា​តួអង្គ​សំខាន់​ដែលជួយ​ឲ្យ Chelsea ឈ្នះ Premier League កាល​ពី​រដូវកាល​មុន ប៉ុន្តែ​បញ្ហា​របួស​អាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ខ្លាំង បន្ទាប់​ពី១០ ប្រកួត​កន្លង​មក រូបគេ​ស៊ុត​បញ្ចូល​ទី​បាន​២គ្រាប់​ប៉ុណ្ណោះ។

 

ដោយ​ឡែក Higuain ដែល​ជា​គោលដៅ Chelsea ឯណោះ​វិញ រក​បាន ៩គ្រាប់​ហើយ​ក្នុង ១២​ប្រកួត​នៅ អ៊ីតាលី ធ្វើ​ឲ្យ ​Napoli ក្លាយ​ជា​ក្រុម​ដែល​កំពុង​ប្រជែងតំណែង​ជើងឯក​នៅ Serie A។

 

Chelsea កំពុង​សម្លឹង​រក​អ្នក​មក​ជំនួស Diego Costa

 

តើប្រិយមិត្ត​​អ្នក​គាំទ្រ​ Chelsea វិញ ចង់​ឲ្យ​យក Higuain មក​ជំនួស Costa ដែរ​ឬ​អត់?

 

ចុចអាន៖ Bullard ​ថា​ Costa ​គួរ​តែ​ឈប់​លេង​បាល់ ហើយ​ទៅ​ឡើង​វ៉ៃ​នៅ​ UFC

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside