លោក សម រង្ស៊ី ​ថាអំពើពុករលួយ​ជាបញ្ហាចម្បងដែល​អ្នកវិនិយោគិនជប៉ុន ​អាមេរិក​ និងអាឡឺម៉ង់​មិនចង់រកស៊ីនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ​ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានមានប្រសាសន៍ក្នុង​សន្និសីទកាសែតនៅប្រទេស​ជប៉ុនកាលពីថ្ងៃទី១០វិច្ឆិកា​​ម្សិលមិញថា លោក​បាន​ជួបជាមួយអ្នកវិនិយោគិនជប៉ុន ​អាមេរិក និងអាឡឺម៉ង់ ​ជាប្រធានក្រុមហ៊ុនធំៗ ​ដើម្បីស្នើឲ្យពួកគេដាក់វិនិយោគ​ទុននៅកម្ពុជាឲ្យបានច្រើន​ ប៉ុន្តែអ្នកវិនិយោគ​ទន់ធំៗទាំង នោះថា ​មិនចង់ដាក់ទុនរកស៊ីនៅកម្ពុជានោះទេ​ ព្រោះថាកម្ពុជា​​មាននីតិវិធីច្រើន​ ពិសេសនោះ​អំពើពុករលួយច្រើន ។ 

ជាមួយគ្នានេះដែរ ​លោកសម រង្ស៊ី ​បានលើកឡើងទៀតថា​ ក្រុមហ៊ុនដែលចង់រកស៊ីនោះ ​លុះត្រាតែប្រព័ន្ធតុលាការ​ឯករាជ្យ ​ព្រោះថាអ្នករកស៊ី​តែងតែមានវិវាទ ដូចជា​វិវាទជាមួយដៃគូ ​វិវាទរឿង​ផ្សេងៗទៀត។​ ផ្ទុយទៅវិញបើតុលាការ​មិនឯករាជមិនគោរពច្បាប់​ គិតយកលុយជាធំ​ ដូច្នេះពិបាករកស៊ី ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕