លោក Fadi Sabbah មក​បណ្ដុះ​បណ្ដាល​គ្រូ​បង្ហាត់​បាល់​បោះ​កម្រិត១ នៅ​កម្ពុជា

ភ្នំពេញ៖ លោក Fadi Sabbah អ្នកជំនាញកីឡាបាល់បោះអន្ដរជាតិ មកដល់កម្ពុជាហើយ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្ហាត់កីឡាបាល់បោះកម្រិត១ នៅកម្ពុជា ដែលទើបរៀបចំលើកដំបូង ក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាបោះបាល់កម្ពុជា និងសហព័ន្ធកីឡាបាល់បោះអាស៊ី ។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានគេរៀបចំធ្វើឡើងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយមានសិក្ខាកាម មកចូលរួមសរុបចំនួន ៣៦នាក់ ក្នុងនោះមាន នារី ៨នាក់ ។ សិក្ខាកាមទាំង៣៦នាក់នេះ មានមកពីមន្ទីរអប់រំរាជធានី ខេត្ត វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ក្លិបសមាជិកសហព័ន្ធ សាលារៀនចិនប៊ិនសៀន សាលារៀនចិនទួនហ្វា និងអង្គការភាពញញឹមនៃកុមារ ។

នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡាបាល់បោះកម្ពុជា បើកវគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេលវែងដូច្នេះ ។ ចំពោះគ្រូឧទ្ទេស គឺលោកFAadi Sabbah ដែលជនជាតិសូដង់ ត្រូវបានសហព័ន្ធកីឡាបាល់បោះអន្តរជាតិ បញ្ជូនមកធ្វើបទបង្ហាញពីបច្ចេកទេសកីឡាបាល់បោះដល់គ្រូបង្វឹកកម្ពុជា ។

មន្ដ្រីសហព័ន្ធកីឡាបាល់បោះកម្ពុជា បានបញ្ជាក់ថា វគ្គនេះគឺមានសារៈសំខាន់ខ្លាំងណាស់  ព្រោះវាអាចជួយផ្ដល់នូវចំណេះដឹងថ្មីៗ ជាច្រើនដល់សិក្ខាកាម ដែលជាគ្រូមកពីតាមស្ថាប័ននានា នៅទូទាំងប្រទេស ។ ម្យ៉ាងវិញទៀត យើងក៍មិនដែលមាន វគ្គបណ្ដុះបណ្ដាលបែបនេះដែរ ។ គោលបំណងសំខាន់ ដែលសហព័ន្ធបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺដោយសារសហព័ន្ ធចង់បង្កើនកម្រិតយល់ដឹង កាន់តែច្បាស់ថែមទៀត សម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់កីឡាករក្មេងៗ ដែលជាថ្នាលត្រៀម SEA Games ឆ្នាំ២០២៣ខាងមុខ ៕

លោក Fadi Sabbah មក​បណ្ដុះ​បណ្ដាល​គ្រូ​បង្ហាត់​បាល់​បោះ​កម្រិត១ នៅ​កម្ពុជា

លោក Fadi Sabbah មក​បណ្ដុះ​បណ្ដាល​គ្រូ​បង្ហាត់​បាល់​បោះ​កម្រិត១ នៅ​កម្ពុជា