ស្ងាត់​ៗ 2NE1 ប្រកាស​ត្រលប់​មក​វិញ​ថ្ងៃ​ទី ២១ ខែ​នេះ


ស្ងាត់​ៗ 2NE1 ប្រកាស​ត្រលប់​មក​វិញ​ថ្ងៃ​ទី ២១ ខែ​នេះ

ផ្ទាំងរូបភាពដែល​មាន​តួ​លេខ ២១ គឺ​ត្រូវ​បានច្នៃ​ឡើង​សម្រាប់​ក្រុម​ចម្រៀង 2NE1។

 ស្ងាត់​ៗ 2NE1 ប្រកាស​ត្រលប់​មក​វិញ​ថ្ងៃ​ទី ២១ ខែ​នេះ

 

កាល​ពី​យប់​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា បណ្ដាញ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង Maeil Kyungjae បាន​ចុះ​ផ្សាយ​ថា ផ្អែក​តាម​សម្ដី​របស់​អ្នក​ចែក​ចាយ​នៅ​ក្នុង​វិស័យ​ចម្រៀង ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង 2NE1 នឹង​បញ្ចេញ​អាល់ប៊ុម​ថ្មី​នៅ​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​ខាង​មុខ។ ដល់​ព្រឹក​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ផលិតកម្ម YG ជា​ក្រុមហ៊ុន​របស់​ក្រុម​ចម្រៀង​នេះ​បាន​បញ្ជាក់​ថារូបភាព “Who’s Next” ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គឺ​ជា​ការ​ប្រកាស​ត្រលប់​មក​វិញ​របស់​ក្រុម​ចម្រៀង​​មាន​សមាជិក ៤ រូប ​​មួយ​នេះពិត​ប្រាកដ​មែន។

 

នេះ​ជា​ការ​ត្រលប់​មក​កាន់​ឆាក​តន្ត្រី​លើក​ទី​មួយ​របស់ 2NE1 ក្រោយ​ពេល​បាត់​មុខ​​អស់​រយៈ​ពេល​ជិត ២ ឆ្នាំ។ អាល់ប៊ុម​ចុង​ក្រោយ​របស់ 2NE1 គឺ​អាល់ប៊ុម “Crush” ដែល​បាន​ចេញ​លក់​កាល​ពី​ខែ​មីនា ឆ្នាំ ២០១៤៕

 

ស្ងាត់​ៗ 2NE1 ប្រកាស​ត្រលប់​មក​វិញ​ថ្ងៃ​ទី ២១ ខែ​នេះ
 

ចុច​អាន៖Tao និយាយ​ពី​ការចាក​ចេញ​ពី​ក្រុម EXO និង​ការ​រិះគន់ Kris

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop