ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ឈរ​លើ​ស្ពាន​លាង​ជើង រអិល​ចូល​ស្រះ​លង់​ស្លាប់

ខេត្តបាត់ដំបង ៖ ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្រះ​នៅ​ក្បែរ​ផ្ទះ​ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ខណៈ​ក្មេង​ស្រី​រូប​នេះ ចុះ​ទៅ​លាង​ជើង​លើ​ស្ពាន ហើយ​ក៏​រអិល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​តី ណា​ក់ អាយុ​០៦​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​នៅ​ឯ​ខ្ទម​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ចំណាកស្រុក​ឆ្ងាយ​ពី​ផ្ទះ ។

ប្រភព​ដដែល​បន្ត​ថា ក្មេង​ស្រី​នោះ​បាន​ចុះ​ក្នុង​ទឹកស្រះ​លាង​ជើង ហើយ​ក៏​រអិល​ធ្លាក់​លង់​ស្លាប់​តែ​ម្ដង ដែល​មិន​អាច​នរណា​ជួយ​ទាន់​ឡើយ ។ ចំណែក​ជីដូន បន្ទាប់​ពី​បាត់​ចៅ​ក៏​ដើរ​ក ក៏​ប្រទះ​ឃើញ​ចៅ​ស្លាប់​ក្នុង​ស្រះ​បាត់​ទៅ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព