លោក ថេ​ន សេន ព្រម​ជួប​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជុំវិញ​ការផ្ទេរអំណាច​

​លោក​ប្រធានាធិបតី ថេ​ន សេន បានផ្តល់​ភ្លើង​ខៀវ​សម្រាប់​ជំនួប​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​ពិភាក្សា​រឿង​ផ្ទេរអំណាច ក្រោយ​ដឹងថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ឈ្នះ​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​។ នេះ​បើ​យោងតាម​សារព័ត៌មាន ABC​។​

​ការឆ្លើយតប​របស់លោក ថេ​ន សេន គឺធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​។ លោក Ye Htut អ្នកនាំពាក្យ​ប្រធានាធិបតី បាន​ថ្លែងប្រាប់​សារព័ត៌មាន​អូស្ត្រាលី ABC ថា លោក យល់ព្រម​តាម​សំណើសុំ​ជួប​ពី​សំណាក់​លោកស្រី ស៊ូ​ជី ប៉ុន្តែ​មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​ឡើយ​៕

​សម្រាប់​លោក ស្វេ ម៉ាន់ ជា​ប្រធានសភា និង ជា​បេក្ខភាព​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ក៏បាន​យល់ ព្រម​ជួប​ជាមួយនឹង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ផងដែរ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​អន​ឡាញមួយ លោក បាន​បញ្ជាក់ថា លោក នឹង​រៀបចំ​នូវ​ជំនួប​ជាមួយនឹង​លោកស្រី ស៊ូ​ជី ក្នុង​រយៈពេល​១​សបា្តហ៍ ដោយមិន​ត្រឹមតែ​ពិភាក្សា​លើ​ការផ្សះផ្សារ​ជាតិ​នោះទេ តែ​ក្នុង​គោលបំណង​ផ្សេងទៀត​ផងដែរ​។ ហើយ លោក សង្កត់ធ្ងន់​ថា​៖ ខ្ញុំ សង្ឃឹមថា ខ្ញុំ​អាច​ចូលរួម​ក្នុង​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍន៍​សម្រាប់​ជាតិ​ដ៏​ល្អ​មួយ​។ លោក ស្វេ ម៉ាន់ នឹង​បន្ត​តំណែង​ជា​ប្រធានសភា​រហូតដល់​ខែមករា ពោលគឺ​រហូតដល់​មានការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី និង ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ខែ​មិនា​។

​ដោយឡែក សម្រាប់​លោក​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដែល​ត្រូវបាន​លោកស្រី​ស៊ូ​ជី ផ្ញើលិខិត​ទៅ​ផង​ដែរនោះ មិនទាន់មាន​ការឆ្លើយ​តប​នៅឡើយ​នោះទេ​។​

​យ៉ាងណាក៏ដោយ ការព្រមព្រៀង​ជជែក​លើ​ការផ្ទេរអំណាច​រវាង​ប្រធានាធិបតី​លោក ថេ​ន សេន និង អ៊ុង​សាន ស៊ូ​ជី ដែល​សុទ្ធសឹងតែ​តួអង្គ​នយោបាយ​ដ៏​សំខាន់​របស់​មី​យ៉ាន់​ម៉ា គឺជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ​នៃ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​មួយ​នេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ជាបឋម​ដែល​ប្រកាស​ដោយ​គណៈ​កម្ម​ធិ​ការ​សហភាព រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បាន​បង្ហាញថា​គណបក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេង គាំទ្រ​ភ្លូក​ភ្លូក​ដី​លោក​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​រយៈពេល​២៨​ឆ្នាំ ។ ហើយ ការបោះឆ្នោត​នេះដែរ ក៏​ទទួល​បានការ​សាទរ​ពី​សំណាក់​អ្នក​អង្កេត​ការណ៍​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ ដែល​បាន ប្រព្រឹត្ត​ទៅដោយ​រលូន សន្តិសុខ និង តម្លាភាព​ទៀតផង​៕