កម្លាំងអាវុធហត្ថ ចុះបង្ក្រាប ក្រុមគ្រឿង ញៀននិងចោរកម្ម ឃាត់ខ្លួន៨នាក់ នៅផ្ទះ សំណាក់សុវណ្ណ

កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថខេត្ដកំពង់ស្ពឺ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំ ដោយតំណាងអយ្យការ បានបើក ប្រតិបត្ដិ ការចុះបង្ក្រាបនិងឆែកឆេរ នៅផ្ទះសំណាក់ សុវណ្ណា ក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាលទ្ធផលមុខសញ្ញាជួញដូរ គ្រឿងញៀននិងមុខសញ្ញាចោរកម្ម ចំនួន៨ នាក់ ត្រូវបានចាប់ខ្លួន ។

ក្រោយពីការចាប់ខ្លួនជនសង្ស័យទាំងនេះ វត្ថុតាងមានគ្រឿងញៀន ឧបករណ៍សម្រាប់ ជក់ ស្លាកលេខម៉ូតូ ម៉ូតូ និងលុយជិត ១ម៉ឺន ដុល្លារ ត្រូវបានដកហូតក្នុងអំឡុងនៃប្រតិ បត្ដិការចុះឆែកឆេរតាមបន្ទប់ជាច្រើនរបស់ ផ្ទះសំណាក់មួយនេះ ។

មន្ដ្រីអាវុធហត្ថខេត្ដកំពង់ស្ពឺ បានបញ្ជាក់ ថា នៅតាមបន្ទប់នីមួយៗរបស់ផ្ទះសំណាក់ សុទ្ធតែជាកន្លែងលាក់ខ្លួន ពួនធ្វើសកម្មភាព របស់ក្រុមជនល្មើស ជាពិសេសនោះគឺការ ចែកចាយគ្រឿងញៀននិងជក់គ្រឿងញៀន តែម្ដង ដែលម្ចាស់ផ្ទះបានបណ្ដែតបណ្ដោយ ឱ្យក្រុមជនល្មើសធ្វើយ៉ាងដូច្នេះ ។

មន្ដ្រីអាវុធហត្ថបានបន្ដថា ក្រោយពីទទួល បានព័ត៌មានថា មានសកម្មភាពចែកចាយ គ្រឿងញៀននៅក្នុងបន្ទប់នៃផ្ទះ សំណាក់សុ វណ្ណា ក្នុងទីរួមខេត្ដកំពង់់ស្ពឺរួចមក កម្លាំង បានសុំការឯកភាពផ្នែកផ្លូវច្បាប់ពីសំណាក់ តំណាងអយ្យការអមសាលាដំបូង ដើម្បីធ្វើ ការឆែកឆេរនៅតាមបន្ទប់នីមួយៗ ដោយរក ឃើញវត្ថុតាងជាក់ស្ដែងតែម្ដង មិនត្រឹមតែ គ្រឿងញៀននោះទេ ប៉ុន្ដែស្លាកលេខម៉ូតូជា ច្រើនបន្ទះ ក៏ត្រូវបានរកឃើញផងដែរ ដូច្នេះ ក្រុមជនល្មើសទាំងនេះជាមុខសញ្ញាលួចម៉ូតូ យ៉ាងសកម្មទៀតផង ។

ក្រោយបញ្ចប់ប្រតិបត្ដិការ ចុះឆែកឆេរ នៅក្នុងផ្ទះសំណាក់មួយនេះរួចមក ក្រុមជន ល្មើស ក៏ត្រូវបានបញ្ជូនភ្លាមៗទៅកាន់ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ដកំពង់ស្ពឺ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ខណៈ ដែលផ្ទះសំណាក់ ត្រូវព្រះរាជអាជ្ញានិងអាជ្ញា ធរបិទបណ្ដោះអាសន្នតែម្ដង។