ក្រុមចោរ​AK ចូល​ប្លន់​ផ្ទះមួយ​កន្លែង​នៅ​ស្រុក​ស្អាង យក​គ្រឿងអលង្កា និង​លុយ​ជាច្រើន​

កណ្តាល:  ក្រុមចោរ​មួយក្រុម​មាន​គ្នា​៣-៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​AK បានធ្វើ​សកម្មភាព​ប្លន់ផ្ទះ​ប្រជាកសិករ​មួយកន្លែង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​១០ ខែវិច្ឆិកាឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ជន​រង​ស្ថិត​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនរងគ្រោះ​៤​នាក់​៖១-​ឈ្មោះ ចេក ប្រាំង ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ កសិករ (​ប្តី)២-​ឈ្មោះ អ៊ីង សុន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ កសិករ (​ប្រពន្ធ​)៣-​ឈ្មោះ ជី លឹម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ជាងមាស់ (​កូនប្រសារ​)៤-​ឈ្មោះ គា ចាន់ធូ ភេទ​ស្រីអាយុ ២៤​ឆ្នាំ មុខរបរ​កសិករ (​កូន​)​អ្នក​ទាំង​៤​នាក់​​មាន​ទីលំនៅ​កើតហេតុ​ខាងលើ​។​

​ជនសង្ស័យ​មាន​គ្នា​ពី​៣​ទៅ​៥​នាក់ បិតមុខ​ជិត​និង​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាវុធAK.២​ដើម​។​សំភារៈ​បាត់បង់ ៖​ខ្សែក មាស ១​ខ្សែ​ទម្ងន់ ៥​ជី ខ្សែ​កងជើង​​ប្លា​ទី ២​ខ្សែ ទម្ងន់​៦​ជី ខ្សែក ប្លា​ទីន ២​ខ្សែ ទម្ងន់ ៧​ជី គ្រឿង​អ​ល័​ង្កា មួយចំនួន និង​លុយ​ខ្មែរ១៧០.០០០​រៀល​។​

​មុនពេល​មាន​ករណីនេះ​កើតឡើង គឺ​ឈ្មោះ អ៊ីង សុន (​ប្រពន្ធ​) ឈ្មោះ ចេក ប្រាំង (​ជា​ប្តី) និង​ឈ្មោះ ស៊ីម សំណាង ជជែក​គ្នា​ពី​បញ្ហា​ត្រូវ​រៀបការ​កូនស្រី​ឈ្មោះ ស៊ីម សំណាងរួច​ឈ្មោះ​សំណាង ដើរ​ចេញពីផ្ទះ​ឈ្មោះ សុន តាម ទ្វារ​ខាងក្រោយ ចម្ងាយប្រហែល​១០​ម៉ែត្រ​ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​អាវុធ​ AK​ចំនួន​១​ដើម ចូល​តាម​ទ្វារក្រោយ​រួច គំរាម​ឲ្យ​ជនរងគ្រោះ​ក្រាប​មុខ​ចុះក្រោម ហើយ​បាន​បាញ់ក្នុងផ្ទះ​ទៅលើ ៣​គ្រាប់ ផ្ទុះ​២​គ្រាប់​និង​ជនសង្ស័យ​២​នាក់​​ផ្សេងទៀត​នៅក្រៅ​ផ្ទះ​ខ្លុំ​មុខ​បាញ់​គំរាម​ដោយ​អាវុធ​AK​ចំនួន​៣​គ្រាប់​ទៀត ដោយសារ​ឃើញ​ឈ្មោះ គា ម៉េងតាំង និង​ឈ្មោះ ស៊ីម សំណាង ។

​ពេលនោះ​ជន​សង្ស័យ​បាន​យក​ខ្សែ​គោ ចង​ឈ្មោះ ចេក ប្រា​ង និង​ឈ្មោះ ចេក លឹម រួចវាយតប់​ជនរងគ្រោះ​ដោយ​ដំបង និង​ទាត់​ធាក់​គំរាម រក​ទ្រព្យសម្បត្តិ បណ្តើររើកកាយ​​ក្នុងផ្ទះ​បណ្តើរ ប្រមូលបាន​ទ្រព្យសម្បត្តិ​ហើយ​បាននាំគ្នា​គេចខ្លួនបាត់ទៅ​ទិសខាងកើត​។​

​បញ្ជាក់​៖​ពេលធ្វើ​សកម្មភាព ចាប់ចង​ម្ចាស់ផ្ទះ​មាន​អ្នកជិតខាង រត់​ឆ្លងថ្នល់ និង​មាន​អ្នកស្រែក ឆោឡោ ថា ចោរៗ បានជា​មានការ​បាញ់​ភ្លាមៗ​ក្រោយពេល​​បាញ់ ឭ​សូរ​ផ្ទុះអាវុធ​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល​បានមក​ដល់​ពួក​ជនសង្ស័យ បាញ់​ស្កាត់​មុខមុនដើម្បី​កុំ​ឲ្យ​ចូល​មកជួយ  ផ្ទះកើតហេតុ នៅ​ខាងត្បូង ប៉ុស្តិ៍​​រដ្ឋបាល មាន​ចម្ងាយ​ពី​ប៉ុស្តិ៍​ប្រហែល​ជាង​៣០០​ម៉ែត្រ ។​

​ករណី​៖​សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា ដែល​ធ្វើសកម្មភាព​នេះ ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕R