អ័​រ​គី​ដេ​ឌឹ​រ៉ូយ៉ាល់ បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប​ចំណាយ​ថវិកា​វិនិយោគ ៣៥០ លាន​ដុល្លារ​

ភ្នំពេញ: អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ បានបង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប ដែល​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ​ជាង ៣៥០ លាន​ដុល្លារ​។ បទ​បង្ហាញ​ដល់​អតិថិជន​របស់ខ្លួន បានធ្វើ​ឡើង នៅក្នុង​កម្មវិធី​ពិសេស VIO preview កាលពី​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ក្នុង​រាជធានី​ភ្នំពេញ​។​

លោកស្រី ខៀវ ស​ស៊ី​លៀប ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អ័​រ​គី​ដេ វិឡា បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា នៅក្នុង​គំរោង អ័​រ​គី​ដេ វិឡា ឌឹ រ៉ូយ៉ាល់ បាន​អ​ភ​វឌ្ឍន៍​អាគារ​ខុន​ដូ អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ចំនួន ៦​អាគារ នៅលើ​ផ្ទៃដី​ជាង ៣​ហិកតា ក្នុងនោះ​មាន​ប្រមាណ ១៤០០​បន្ទប់ ជាមួយនឹង​ក្លឹប​ហាត់ប្រាណ Royal Sky Club និង​សួន​កំសាន្ត​ពណ៌​បៃតង​មាន​ទំហំ​ជាង ៣​ហិកតា ដែល​បំពាក់​ដោយ​បរិក្ខា​រហូតដល់ ១០០​មុខ​។​
​    ​

​លោកស្រី​បន្តថា ចក្ខុវិស័យ​របស់ អ័​រ​គី​ដេ វិឡា ឌឹ រ៉ូយ៉ាល់ គឺ​បង្កើត​ការរស់នៅ​ទំនើប​លំដាប់​ពិភព​ល​លោក បង្កប់​ដោយ​ធម្មជាតិ​ដ៏​ប្រណិត ស្ថិតនៅក្នុង​សហគមន៍​ដ៏​មាន​សុវត្ថិភាព និង​ស្រស់បំព្រង​ចំក​កណ្តាល រាជធានី​ភ្នំពេញ ដោយ​ចំណាយ​ថវិកា​ក្នុងការ​វិនិយោគ​ប្រមាណ​ជា ៣៥០​លាន​ដុល្លារ​។ គំរោង​អភិវឌ្ឍន៍​ថ្មី ដែលមាន​សាងសង់​នូវ​ផ្សារ​ទំនើប និង​អគារ​ខុន​ដូ​ចំនួន​៦​អគារ​នេះ គឺជា​គ្រាប់ពេជ្រ នៃ​គំរោង អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​    ​
​ការសាងសង់​បានចាប់ផ្តើម​ដំណើរការ​រួចហើយ សម្រាប់​ផ្ទះ​ប្រកប​អាជីវកម្ម និង​ផ្ទះ​វីឡា​របស់​គំរោង អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ដែលមាន​ទំហំ​៣៦​ហិកតា​។ ដោយឡែក​ការប្រកាស​សាងសង់​ផ្សារ​ទំនើប និង​ខុន​ដូ​ស្តង់ដា​អន្តរជាតិ ព្រមជាមួយ​សួនច្បារ​ដែលមាន​ទំហំ ៣,២​ហិកតា  និង​កន្លែង​កំសាន្ត​ចំនួន​ជាង ១០០​កន្លែង ដែលមាន​ដូចជា ក្លឹប ក្លឹប​ហាត់ប្រាណ កោះ និង​ឆ្នេរ​សិប្បនិម្មិត និង​អាង​ហែល​ទឹក​ទៀត​នោះ បាន​ជួយ​ឲ្យ​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ក​ក្នុង​ក្រុងភ្នំពេញ កាន់​តែមាន​ភាពលេច​ធ្លោ​ថែមទៀត​។​
​    ​
​ក្នុងនោះ អ្វីដែល​ធ្វើ​ឲ្យ​គំរោង អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ ខុន​ដូ​ប្លែក​ពី​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ផ្សេងទៀត នៅក្នុង​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន គឺ​ត្រង់​ថា ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​មួយ​ដែល​ចង់​ឲ្យ​អតិថិជន​រស់នៅ​ប្រកបដោយ​ផាសុខភាព មាន​ភាពរស់រវើក និង​រស់នៅ​ជាមួយនឹង​សួនច្បារ​ដ៏​ស្រស់ស្អាត ស្ថិតនៅលើ​ផ្សារ​ទំនើប​តែម្តង​។​
​    ​
​ពិធី​សម្ពោធ​ជា​ផ្លូវការ​គំរោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប នៃ​គំរោង អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ ជាមួយគ្នា​នឹង​ការបើក​ការិយាល័យ​តាំង​បង្ហាញ និង​លក់​ផងដែរ​៕

អ័​រ​គី​ដេ​ឌឹ​រ៉ូយ៉ាល់ បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប​ចំណាយ​ថវិកា​វិនិយោគ ៣៥០ លាន​ដុល្លារ​

អ័​រ​គី​ដេ​ឌឹ​រ៉ូយ៉ាល់ បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប​ចំណាយ​ថវិកា​វិនិយោគ ៣៥០ លាន​ដុល្លារ​

អ័​រ​គី​ដេ​ឌឹ​រ៉ូយ៉ាល់ បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប​ចំណាយ​ថវិកា​វិនិយោគ ៣៥០ លាន​ដុល្លារ​

អ័​រ​គី​ដេ​ឌឹ​រ៉ូយ៉ាល់ បង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប​ចំណាយ​ថវិកា​វិនិយោគ ៣៥០ លាន​ដុល្លារ​

​​លោកស្រី ខៀវ ស​ស៊ី​លៀប ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អ័​រ​គី​ដេ វិឡា​
​អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ បានបង្ហាញ​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ និង​ផ្សារ​ទំនើប​