ទីបំផុតទៅ! សម្រេចបូជា​សពស្ត្រីឆេះស្លាប់​ក្នុង​រថយន្តនារសៀលថ្ងៃនេះ ព្រោះ​ក្លិន​ស្អុយ​អាសោចិ៍​​ពេក

​រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យដឹងនៅ​មុន​នេះបន្តិចថា សាកសព​​​ស្ត្រី​ឈ្មោះសាន់ អេ​ន​ណា ដែលរងគ្រោះ​​​ជិះ​រថយន្ត​បុក​តូប​អ្នកលក់​ហ្គា​ស បណ្តាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ខ្ទេច និង​ស្លាប់​ខ្លួន​​ និង​កំពុង​​តម្កល់​ទុក​នៅ​ឈាប​ន​ដ្ឋាន​វត្ត​ទឹកថ្លានោះ​ ត្រូវបាន​​ខាង​​សមត្ថកិច្ច​ចរាចរណ៍​ជើង​គោក​រាជធានីភ្នំពេញ​ ធ្វើ​លិខិត​​​​ឱ្យ​គណៈ​កម្មការ​វត្តទឹកថ្លា ស​ម្រេ​ចបូជា​ថ្ងៃនេះតែម្តង ព្រោះតែ​មានក្លិន​ស្អុយ​អាសោចពេក ។ ម្យ៉ាងវិញ​ទៀត ខាងសមត្ថកិច្ច​​មិន​សង្ឃឹម​​​​ថា ម្តាយ​របស់ស្ត្រី​រងគ្រោះ​​នឹងចេញ​មុខ​នោះទេ បន្ទាប់ពី​និយាយ​ថា មកពីមួយថ្ងៃ ទៅមួយថ្ងៃ​ហើយ​នោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

គួររំលឹកថា សព​ស្ត្រី​ឆេះស្លាប់​ក្នុង​រថយន្ត​សម្រេច​បូជា​ថ្ងៃស្អែក បើ​ទោះបី​គ្មាន​វត្តមាន​ម្តាយ