ស្ត្រី​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយ​អូស​ទម្លាក់​ទឹក

Sanofi

​មាន​ករណី​បង្ក​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុមទី​១៧​ស្ថិតក្នុង​ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង ស្រុកសង្កែ ខេត្តបាត់ដំបង មាន​ជន​មិន​ស្គាល់មុខ​ម្នាក់​បាន​វាយ​ទាញ​ស្ត្រីជនរងគ្រោះទ​ម្លាក់​​ចូល​ទឹកស្ទឹង​សង្កែ ដោយ​មិន​បានដឹង​ពី​មូល​ហេតុ។ សមត្ថកិច្ច​បាន​ប្រាប់ថា​ ស្ត្រី​រងគ្រោះ​មានឈ្មោះ ឆាំ ស្រីរ័ត្ន មាន​អាយុ​ ១៨ ​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ។ ​ចំណែក​ប្រភព​មួយ​ផ្សេងទៀតពី​ស្ត្រី ឈ្មោះ ឈុន​វ​ណ្ណី មាន​អាយុ​ ៣០ ​ឆ្នាំ​ ត្រូវជា​ម្តាយមីង​បង្កើត​នៃ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ថា មុនពេល​កើតហេតុ ​នារី​រងគ្រោះកំពុង​អង្គុយ​នៅក្បែរ​មាត់​ស្ទឹង ច្រក​គ្រាប់​​សណ្តែក​ចូលក្នុង​ក្អម​ ពេល​ច្រក​ហើយ ម្តាយ​បានចេញពីក្នុងផ្ទះ​ខ្ទម​នៅ​មាត់​ស្ទឹងមក​ផ្ទះ​ដោយ​ទុក​ស្ត្រី​រងគ្រោះ​នៅ​បិទ​ភ្លើង​ម្នាក់ឯង ។

ក្រោយមក​ក៏​ឮសំ​ឡេង​​​ស្រែក​ជួយ​ផងៗ ពេលនោះ ម្តាយ​បាន​រត់​មក​ឃើញ កូនស្រីត្រូវបាន​ជន​មិន​​ស្គាល់មុខ​ចាប់ទាញ​ដៃ អូស​ទម្លាក់ចូលទៅក្នុង​ទឹកស្ទឹង គ្រានោះគាត់​ក៏បាន​ស្រែក​​ឲ្យ​អ្នក​ក្បែរ​ខាង​ជួយ​ដែរ ប៉ុន្តែ​គ្មាន​អ្នក​ជួយ​ឡើយ។ ក្រោយពី​កើតហេតុ​ការ​ណ៏​ភ្លាម​គាត់​បាន​ទៅប្តឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ចចុះមក​ស្រាវជ្រាវ​និង​ រុករក​ក្នុង​ស្ទឹង​សង្កែ​​នោះ តែ​មកដល់ពេលនេះ​ហើយ នៅតែ​រក​មិនទាន់​ឃើញ ដំ​រួយ​​ណាមួយ​ពី​នារី​រងគ្រោះ​នោះ​ទៀត។ សមត្ថកិច្ច​បន្តថា​ វត្ថុតាង​ដែល​បាន​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​រួមមាន៖​ សំណាញ់​បង់​ត្រី​ចំនួន​១ ខោខ្លី​ពណ៌​ក្រហម​លាយ​ផ្កា​ចំនួន​ ១ ស្បែកជើងផ្ទាត់​ ១ ​គូរ។ ​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ និង​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ខេត្តបាត់ដំបង កំពុង​ដុតដៃ​​ដុតជើង​តាម​ស្រាវជ្រាវ​រក​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​ការបាត់​ខ្លួន​នេះ ៕ សុ ថា​ត់​

​ 

Related