នារី​ម្នាក់​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​សង្សារ ព្រោះ​ខឹង​បង្អាប់​ថា​មិន​ស្អាត​ក្រោយ​រួមរ័ក​រួច

ខេត្តកំពង់ឆ្នាំង​៖​នារី​វ័យក្មេង​ម្នាក់​បាន​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​បុរស​ជាស​ង្សា​ដោយ​ចោទប្រកាន់ថា​បាន​ល្បួង​នាង​យកទៅ​រំលោភ​សេពសន្ថវៈ​រហូត​បា​នស​ម្រ​ច​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ជើងភ្នំ​ចំពុះ​ស្ថិតក្នុង​ឃុំ ស្រុក​រលាប្អៀរ​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ នាម សំណាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ ហ​.​ស​.​ល អាយុ ១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ 

​    ​តាម​ការរៀប​រាប់រប​ស់​ស្ត្រីជន​រងគ្រោះ បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​រូបគេ និង​បងស្រី​បង្កើត​របស់គេ​ម្នាក់ទៀត បាននាំគ្នា​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ជនសង្ស័យ​។ ក្រោយពី​បាន​ផឹកស្រា​បៀរ​អស់​ជិត​មួយ​កេស ជនសង្ស័យ​ឈ្មោះ នាម សំណាង បាន​បបួល​នាង​ទៅ​ទិញ​សាច់​ក្លែម​។ ពេលនោះ នាង​ក៏បាន​ទៅតាម​ជនសង្ស័យ​ដោយ​ដំបូង​បាន​ឌុប​នាង​ទៅផ្ទះ​របស់គេ រួច​បាន​ឌុប​បង្ហួស​ទៅ​វត្តភ្នំ​ចំពុះ​។ ពេលទៅដល់​ទីនោះ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ រួច​អូស​ដៃ​នាង​ចុះ​ពីលើ​ម៉ូតូ​ចូលទៅក្នុង​ព្រៃរបោះ រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង​។ ក្រោយពី​រង​ការរំលោភ​រួច នាង​បានមក​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ដែរ​។ 

​    ​ចំណែក​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​នារី​រងគ្រោះ​មែន ប៉ុន្តែ​មិនមែនជា​ការចាប់​បង្ខំ​នោះទេ គឺជា​ការ​ត្រូវរ៉ូវ​គ្នា​ទាំងសងខាង​។ ប៉ុន្តែ​ដោយសារតែ​នាង​តួច​ចិត្តនឹង​រូបគេ​និយាយ​បង្អាប់​ថា មុខ​នាង​មិន​ស្អាត ហើយ​នាង​ក៏​ខឹង​ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តងទៅ​៕

នារី​ម្នាក់​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​សង្សារ ព្រោះ​ខឹង​បង្អាប់​ថា​មិន​ស្អាត​ក្រោយ​រួមរ័ក​រួច