ក្រុមចោរ AK ចូល​បាញ់​ប្លន់​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​នៅ​ស្រុក​ស្អាង

ខេត្តកណ្ដាល​៖​ក្រុមចោរ​មាន​គ្នា​ប្រមាណ​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​AK និង​បិទមុខ​ជិត​បានធ្វើ​សកម្មភាព​ចូល​ភ្ជង់ និង​បាញ់​ជិត​១០​គ្រាប់​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ។​ហេតុការណ៍​កើតឡើង​នៅ​ភូមិ​ថ្កុ​ល ឃុំត្រើយ​ស្លា ស្រុក​ស្អាង ខេត្ដ​កណ្ដាល កាលពី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ​យក​គ្រឿងអលង្ការ និង​លុយ​ខ្មែរ​មួយចំនួនធំ​។ 

​    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​មាន​គ្នា​៥ នាក់ បិទមុខ​ជិត​ស្ពាយ​កាំភ្លើង​អាកា​ពីរ​ដើម ដោយ​ពួកគេ​ខ្លះ បាន​ចូល​ពីក្រោយ​ផ្ទះ និង​ខ្លះទៀត​ចាំ​នៅមុខ ផ្ទះ​មើល​សភាពការណ៍ ហើយ​បាន​ភ្ជង់​និង​បាញ់​ឡើងលើ​ជាការ​គំរាម​ចំនួន​៦​គ្រាប់​បង្ខំ​ឱ្យ​ម្ចាស់ផ្ទះ​ប្រមូល​គ្រឿងអលង្កា និង​លុយកាក់​ឱ្យ​ពួកគេ​។ 

​    ​ជនរងគ្រោះ ក្នុង អំពើ​ប្លន់​នេះ ទី​១​ឈ្មោះ​ចេក ប្រាំង អាយុ​៥៨ ឆ្នាំ ជា​ប្ដី ទី​២​ឈ្មោះ​អ៊ីង សុន អាយុ​៥៨​ឆ្នាំ​ជា ប្រពន្ធ ទី​៣ ឈ្មោះ​ជី លឹម អាយុ​២៧​ឆ្នាំ មុខ របរ​ជាងមាស ជា​កូនប្រសារ​ប្រុស និង​ទី​៤ ឈ្មោះ​គា ច​ន្ធូ​រ អាយុ​២៤​ឆ្នាំ ជា​កូនស្រី ។ ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈដែល​ពួកគេ កំពុង​ជជែក​គ្នា​នៅ​ខាងក្នុង​ផ្ទះ ស្ដីពី​ពិធី​រៀប ម​ង្គ​ការឱ្យ​កូនស្រី​ឈ្មោះ​ស៊ីម សំណាង នោះ ស្រាប់តែ​ស្ដ្រី​ជា​ប្រពន្ធ​បាន​ដើរចេញ​តាម​ទ្វារ ក្រោយ ប្រហែល​១០​ម៉ែត្រ​ក៏​ឃើញ​ជនល្មើស ៣​នាក់ ស្ពាយ​កាំភ្លើង​អាកា​មួយ​ដើម ចូល តាម​ក្រោយ រួច​គំរាម​ឱ្យ​ពួកគេ​ក្រាបចុះ​ក្រោម ហើយ​បាញ់​ចំនួន​៣​គ្រាប់​ឡើងទៅ​លើ ពេល នោះ​ជនល្មើស​ពីរ​នាក់ កាំភ្លើង​អាកា​មួយ​ដើម នៅ​ពីមុខ​ផ្ទះ ក៏​បាញ់​គំរាម​៣​គ្រាប់​ទៀតផង ដែរ ។ 

​    ​សមត្ថកិច្ច បានបញ្ជាក់​បន្ថែមថា ក្រោយពី​បាញ់​ប្រ ហារ​រួច​ក្រុម​ជនល្មើស​បាន​យក​ខ្សែ​គោ ចង លោក​ចេក ប្រាំង និង​កូនប្រសារ ជី លឹម រួច វាយតប់​ជនរងគ្រោះ​ដោយ​ដំបង ហើយ​ធាក់ គំរាម​រក​ទ្រព្យសម្បត្ដិ​បណ្ដើរ រើកកាយ​ក្នុង ផ្ទះ​បណ្ដើរ​បាន​ខ្សែ​កមាស ៥​ជី កងជើង​បា្លទីន ២​ខ្សែ ខ្សែក​បា្លទីន​២​ខ្សែ គ្រឿងអលង្កា​មួយ ចំនួន​និង​លុយ​ខ្មែរ​១៧​ម៉ឺន​រៀល ទើប​ពួកវា បាន​រត់​គេចខ្លួនបាត់​ស្រមោល​៕ 

ក្រុមចោរ AK ចូល​បាញ់​ប្លន់​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​នៅ​ស្រុក​ស្អាង
ក្រុមចោរ AK ចូល​បាញ់​ប្លន់​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​នៅ​ស្រុក​ស្អាង
ក្រុមចោរ AK ចូល​បាញ់​ប្លន់​ប្រជាពលរដ្ឋ​ដល់​ក្នុងផ្ទះ​នៅ​ស្រុក​ស្អាង