តុលាការ​សម្រេច​ឃុំខ្លួន​អតីត​ចៅអធិការ​វត្ត​ដែល​សេព​មេថុន​ជាមួយ​លោក​នេន

​ខេត្ដ​សៀមរាប​៖​តុលាការ​ខេត្ដ​សៀមរាប នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា​បាន សម្រេច​ឃុំខ្លួន​អតីត​ចៅអធិការ​វត្ដ​ម្នាក់​នៅ​ពន្ធនាគារ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ចោទប្រកាន់ថា​បាន​សេព​មេថុន​ជាមួយ​លោក​នេន​ចំនួន​១០​អង្គ​។ 

​    ​អតីត​សង្ឃ​បរាជិក​នោះ​មានឈ្មោះ វង្ស ចែត អាយុ​៤៦​ឆ្នាំ​ជា​ចៅអធិការ​វត្ដ​រោង​គោ ស្ថិតក្នុង​ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្ដ​សៀមរាប​។ តុលាការ​បាន​ចោទ​បទល្មើស​ចំនួន​ពីរ ទី​១ ធ្វើ​ពេស្យាចា​លើ​កុមារ ដែល​ត្រូវ​មានទោស​ពី​៧​ទៅ​១៧​ឆ្នាំ និង​ទី​២ ពីបទ​រូ​ម​ភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​ក្រោម​១៥​ឆ្នាំ ដែល​ទោស​ពី​៥​ទៅ​១០​ឆ្នាំ​។  ​គួរ​បញ្ជាក់ថា អតីត​ចៅអធិការ​វត្ត​រូបនោះ ត្រូវបាន​មន្ដ្រី​សង្ឃ​ចាប់​ផ្សឹក​កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​៨​ខែវិច្ឆិកា នេះ​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​ក្រុមគ្រួសារ​លោក​នេន ដែលជា​ជនរងគ្រោះ​ចំនួន​១០​អង្គ ដែល​បាន​ប្តឹង​អតីត​ចៅអធិការ​រូបនោះ​ពីបទ​បង្ខំ​រួមភេទ​តាម​គូទ​ញឹកញាប់ ។ ចំពោះមុខ​សមត្ថកិច្ច​អតីត​ចៅអធិការ​ម្នាក់​នោះបាន​សារភាពថា​ខ្លួន​ពិតជា​បាន ប្រព្រឹត្ត​ដូច​ការ ចោទប្រកាន់​មែន​៕ 

តុលាការ​សម្រេច​ឃុំខ្លួន​អតីត​ចៅអធិការ​វត្ត​ដែល​សេព​មេថុន​ជាមួយ​លោក​នេន