រថយន្ត​ដឹក​ប្រេង​គេចពន្ធ​១​គ្រឿង ត្រូវ​គយ​ចល័ត​ខេត្ត​ស្ទឹងត្រង​ឃាត់ទុក ខណៈ​កំពុង​ចែកចាយ​តាម​ស្តង់​ក្នុង​ខេត្ត

ដោយ​៖​ដេ​ង ម៉ា​វិ​ន​    ​

​ខេត្តស្ទឹងត្រែង​៖​រថយន្ត​ដឹក​ប្រេង​គេចពន្ធ​១​គ្រឿង ត្រូវ​គយ​ចល័ត​ប្រចាំខេត្ត​ស្ទឹងត្រែង ធ្វើការ​ឃាត់ទុក​ខណៈ​កំពុង​ដើរ​ចែកចាយ​នៅតាម ស្តង់​លក់​នានា​ក្នុង​ក្រុង​ស្ទឹងត្រែង នៅវេលា​ម៉ោងជាង​២​រសៀល​ស្ថិតក្នុង​ចំនុច​ភូមិ​រា​ជានុ​កូ​ល សង្កាត់​/​ក្រុង​ស្ទឹងត្រែង ។​

​    ​ពាក់ព័ន្ធ​ទៅ​និង​ករណីនេះ លោក​ជា សារ៉ាត់ ប្រធាន​សាខា​ទីចាត់ការគយ និង​រដ្ឋ​ករ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា​៖​រថយន្ត​ដែល ក្រុមការងារ​គយ​ចល័ត​បានធ្វើ​ការឃាត់ទុក​ខាងលើនេះ គឺជា​រថយន្ត​ស្របច្បាប់ តែ​ទំនិញ​នៅក្នុង​រថ​ន្ត​គឺជា​ទំនិញ​ខុសច្បាប់ ។​

​    ​សូមបញ្ជាក់ថា​៖​ករណី​រថយន្ត​ដឹក​ប្រេង​គេចពន្ធ​សព្វថ្ងៃ​ដែល​កំពុង​ចរាចរ​និង​ដឹកជញ្ជូន​យកមកចែក​តាម​ស្តង់ ក៏ដូចជា​ស្ថានីយ៍​ប្រេង​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង ត្រូវគេ​ឃើញថា​មាន​លក្ខណៈ​មិន​ប្រក្រតី គឺជា​ប្រេង​គេចពន្ធ​ដែល​ត្រូវបាន​នាំចូល​មកពី​ប្រទេស​ឡាវ តាម​ច្រករបៀង​ផ្លូវទឹក ស្ថិតក្នុង​ចំនុច​ភូមិ​វ៉ឺ​ន​ខាំ ព្រំប្រទល់​កម្ពុជា​-​ឡាវ រួច​ដឹក​បន្ត​តាម​រថយន្ត​ស៊ីទែន ពីរ​ទៅ​បី​គ្រឿងក្នុង​មួយថ្ងៃៗ ចូលមក ក្នុង​ខេត្ត​។​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​    ​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា​៖​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​មាន​រថយន្ត​ស៊ីទែន​ពីរ​បី​គ្រឿង ដឹក​ប្រេង​គេចពន្ធ​ចេញពី​ចំនុច​វ៉ឺ​ន​ខាំ​ខាងលើ ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ចូលមកក្នុង​ខេត្តស្ទឹងត្រែង ចែកចាយ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន ដែល​គេ​ដឹងថា​មាន​មន្ត្រីនគរបាល​មួយរូប​មាន​លុយកាក់​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​សកម្មភាព​នៃ​ការដឹកជញ្ជូន​ប្រេង​គេចពន្ធ​នេះ​ផងដែរ ។​    ​    ​    ​    ​ឯ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជាពិសេស​ស្ថាប័នគយ​តែម្តង​ត្រូវគេ​សង្ស័យថា អាចមាន​ការពាក់ព័ន្ធ​ក្នុងការ​បើកដៃ​ឲ្យ​ពួក​ឈ្មួញ​ដឹក​ប្រេង​គេចពន្ធ​ចូលមកក្នុង​ខេត្តស្ទឹងត្រែង​បាន​ដោយ​សេរី​និង​សុវត្ថិភាព ដោយមាន​ជា​ថ្នូរ​និង​ទឹកប្រាក់ ក៏ដូចជា​របប​ប្រេង​មួយចំនួន​ផងដែរ​។ បើសិនជា​មិនមាន​ការឃុបឃិត​គ្នា​និង​សូកប៉ាន់​ទៅដល់​ស្ថាប័នគយ​ប្រចាំខេត្ត​ស្ទឹងត្រែង​ទេនោះ​ប្រេងសាំង​គេចពន្ធ​សព្វថ្ងៃនេះ ក៏​គ្មាន​ដាក់លក់​នៅលើ​ទីផ្សារ​ក៏ដូចជា​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​នោះដែរ ។​

​    ​ចំណែក​លោក ជា សារ៉ាត់ ប្រធាន​សាខា​ទីចាត់ការគយ និង​រដ្ឋ​ករ​ខេត្តស្ទឹងត្រែង​៖​នៅពេល​អ្នកសារព័ត៌មាន​ទូរស័ព្ទ​សួរនាំ​អំពី​បញ្ហា​ប្រេងសាំង​គេចពន្ធ លោក​ឆ្លើយថា​ជាប់រវល់​នៅ​ភ្នំពេញ​ជានិច្ច​លើក​ណា​ក៏​ដូច​លើក​ណា​ដែរ​។​

​    ​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​ប្រេងសាំង​គេចពន្ធ ដែលមាន​ដាក់លក់​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង​ត្រូវគេ​និយាយថា មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តែ​គេ​មិនឃើញ​មាន​ស្ថ​ប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គយ​មាន​ចំណាត់ការ​ទៅលើ​ក្រុម​ឈ្មួញ​អស់ទាំង​នោះទេ បើទោះបី​គេ​ដឹងថា​ប្រេង​គេចពន្ធ​ដែល​នាំចូល​មកពី​ប្រទេស​ឡាវ​ដាក់លក់​នៅតាម​ស្ថានីយប្រេងឥន្ធនៈ​មួយណា ហើយ​ម្ចាស់​ឈ្មោះ​អ្វី​ក៏ដោយ៕

​    ​

រថយន្ត​ដឹក​ប្រេង​គេចពន្ធ​១​គ្រឿង ត្រូវ​គយ​ចល័ត​ខេត្ត​ស្ទឹងត្រង​ឃាត់ទុក ខណៈ​កំពុង​ចែកចាយ​តាម​ស្តង់​ក្នុង​ខេត្ត
រថយន្ត​ដឹក​ប្រេង​គេចពន្ធ​១​គ្រឿង ត្រូវ​គយ​ចល័ត​ខេត្ត​ស្ទឹងត្រង​ឃាត់ទុក ខណៈ​កំពុង​ចែកចាយ​តាម​ស្តង់​ក្នុង​ខេត្ត
រថយន្ត​ដឹក​ប្រេង​គេចពន្ធ​១​គ្រឿង ត្រូវ​គយ​ចល័ត​ខេត្ត​ស្ទឹងត្រង​ឃាត់ទុក ខណៈ​កំពុង​ចែកចាយ​តាម​ស្តង់​ក្នុង​ខេត្ត