Van der Vaart៖ “Bale មិនមែន​កីឡាករ​កំពូល​ដូច Ronaldo និង Messi ទេ”


Van der Vaart៖ “Bale មិនមែន​កីឡាករ​កំពូល​ដូច Ronaldo និង Messi ទេ”

ខ្សែ​បម្រើ​ហូឡង់ Rafael van der Vaart បាន​ទម្លាយ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា រូបគេ​មិន​នឹក​ស្មាន​ថា Real Madrid ចុះ​ហត្ថលេខា​យក Gareth Bale នោះ​ទេ ដោយ​សារ​តែ Bale មិន​មែន​ជា​កីឡាករកំពូល​របស់​ពិភពលោក។

 

ការ​ហ៊ាន​និយាយ​បែប​នេះ​ដោយសារ​តែកីឡាករ​វ័យ៣២ឆ្នាំ​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ Bale កាល​ពី​​លេង​នៅ Tottenham Hotspur។ Van der Vaart បាន​ចាក​ចេញ​ពីទឹកដី White Hart Lane ទៅ Hamburg ក្នុង​ឆ្នាំ ២០១២ ស្រប​ពេល​ដែល​១ឆ្នាំ​ក្រោយ​មក Bale បាន​ផ្ទេរ​ទៅ Real ក្នុង​តម្លៃ​ឯតទគ្គកម្មថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្របាល់ទាត់​អាជីព។

 

Van der Vaart៖ “Bale មិនមែន​កីឡាករ​កំពូល​ដូច Ronaldo និង Messi ទេ”

Van der Vaart ពេលលេងជាមួយ Bale នៅ Spurs

 

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Canal Plus អតីត​យុវជន Ajax ប្រាប់​ថា៖ “ខ្ញុំ​មិន​ដែល​គិត​ថា Bale អាច​ទៅ​លេង​ឲ្យ Madrid ម្តង​ណា​ឡើយ ព្រោះ​តែ​គេ​មិន​ដូច​ជា Ronaldo ឬ​ក៏ Messi នោះ​ទេ។ Bale គឺ​ស្ថិត​នៅ​កម្រិត ទាប​ជាង​នេះ”។

 

Bale បាន​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ Madrid យ៉ាង​ជោគជ័យ​ដោយ​បាន​ឈ្នះ​ពាន Champions League, Copa del Rey, Fifa Club World Cup និង Uefa Super Cup នៅ​ប៉ុន្មាន​រដូវកាល​ចុងក្រោយ ប៉ុន្តែ​ភាព​រីករាយ​ហាក់រសាយ​ទៅ​វិញ បន្ទាប់​ពី​រដូវកាល​មុន កីឡាករ​អន្តរជាតិ​វែល​រូប​នេះ រង​ការ​រិះគន់​ពី​ទម្រង់​លេង​ធ្លាក់​ចុះ ហើយ​រូបគេ​ផ្ទាល់ ទើប​តែ​លេង​បាន​៧​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវកាល​ថ្មី ដោយ​សារ​តែ​បញ្ហា​របួស៕

 

ចុចអាន៖ Bale ​​ចេញ​ស្នៀត​ពិសេស​ស៊ុត​ពី​មុំ​​ខាង​ក្រោយ​ ចូល​ទី​យ៉ាង​អស្ចារ្យ!

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal