Galaxy Note 5 និង S6 edge+កំពុង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង

Galaxy Note 5 និង S6 edge+កំពុង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង

បន្ទាប់​ពី​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ កំពូល​ស្មាត​ហ្វូន​ទំាង​ពីរ​របស់​សាម​សុង​កំពុងទាក់​ទាញ​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ ទាំង​អ្នក​បម្រើ​ការងារ​ការិយា​ល័យនិងក្រុម​យុវជន។

 

បើ​យោង​តាម​សម្តី​របស់​លោក កាង យូរ​ហូរ អ្នក​គ្រប់​គ្រង​ផ្នែក​លក់​នៃ​ហាង​លក់​ទូរស័ព្ទ​អប្សរា ​ដែល​ជាហាង​ទូរស័ព្ទ​ដ៏​ធំ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សាម​សុង Galaxy Note 5  ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​បុគ្គលិក​ក្រុម​ហ៊ុន និង​មន្ត្រី​រាជការ ដោយ​សារ​តែ​មាន​ប៊ិក S Pen និង​មាន​កម្មវិធី​ល្អៗ​ងាយ​ស្រួល​ប្រើ។ ចំណែក​ឯ​ទូរស័ព្ទ​សាម​សុង Galaxy S6 edge+ វិញ​មាន​ការ​ពេញ​និយម​ច្រើន​ពី​សំណាក់​ក្រុម​យុវវ័យ​ដែល​ចូល​ចិត្ត​ភាព​ស៊ី​វិល័យ។ អតិជន​ប្រមាណ​ជាង50%​ របស់់​ហាង​ទូរស័ព្ទ​ដៃ​មួយ​នេះ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ចំពោះ​ទូរស័ព្ទ​ទំាង​ពីរ​ម៉ូដែល​នេះ​ជាង​គេ។

 

Galaxy Note 5 និង S6 edge+កំពុង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង

 

ស្រដៀង​គ្នា​នេះ​ផង​ដែរ នៅ​ហាង​លក់​ទូរស័ព្ទ​ ហាក់​សែ ​វិញ អតិថិជន​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ​សាម​សុង Galaxy Note 5 និង​សាម​សុង Galaxy S6 edge+ ដោយ​សារ​តែ​មាន​កម្មវិធី​ងាយ​ស្រួល​ដោន​ឡូដ​និង​ងាយ​ស្រួល​ប្រើ។ បុគ្គលិក​ផ្នែក​លក់​ម្នាក់​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ក្រុមហ៊ុននិង​មន្ត្រី​រាជការ ចូល​ចិត្ត​ប្រើ​ទូរស័ព្ទ Galaxy Note 5 ជាង​គេ។

 

Galaxy Note 5 និង S6 edge+កំពុង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង

 

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​មួយ​ឈ្មោះ GfK បាន​ចេញ​របាយការណ៍​មួយថា ទូរស័ព្ទ​សាម​សុង Galaxy Note 5  និង Galaxy S6 edge+ មាន​ចំណែក​ទីផ្សារ​ប្រមាណ​ជា55% នៃ​ស្មាតហ្វូន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ស្រាវជ្រាវ​នេះ​ផ្តោត​សំខាន់​ទៅលើ​៨ខេត្ត​ក្រុង​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា។

 

Galaxy Note 5 និង S6 edge+កំពុង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង

 

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ខែកញ្ញា កន្លង​ទៅ​នេះ Galaxy S6 Edge Plus និង Galaxy Note 5 ត្រូវ​បាន​បោះ​ឆ្នោតដោយ​អ្នក​ប្រើ​អ៊ីនធឺណែត​នៅ​កម្ពុជា​ថា​ ជាទូរស័ព្ទ​ដែល​មាន​ការ​ពេញ​និយម​បំផុត​ដោយ​ប្រៀប​ធៀប​ជាមួយ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple ។  Galaxy S6 Edge Plus ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​ដល់​ទៅ 624 សំឡេង​ ខណៈ​ដែល iPhone 6s  ទទួល​បាន​ការ​គាំទ្រ​ត្រឹម​តែ 482 សំឡេង។ ចំណែក​ឯ​គូ​ដ៏ពិសេស​មួយ​ទៀត​ដែល​ទទួល​បាន​ការ​បោះឆ្នោត​ច្រើន​ជាង​គេ​នោះ​ គឺ Galaxy Note 5 ដែល​ទទួល​បាន​ការ​បោះឆ្នោត​ដល់​ទៅ 618 សំឡេង​ ខណៈ​ដែល iPhone 6s Plus  ទទួល​បាន​ការ​បោះឆ្នោត​ត្រឹម​តែ 486 សំឡេង។ ភ្លាមៗ​នោះ​ក៏​មាន​អ្នក​គាំទ្រ​របស់​សាមសុង បាន​បង្ហោះ​វីដេអូ​អបអរ​ភាព​ជោគជ័យ​របស់​សាមសុង Galaxy S6 Edge Plus និង Galaxy Note 5 នៅ​ក្នុង Youtube  និង Facebook ផង​ដែរ។

 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេក​វិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទីកន្លែង​។ តាមរយៈការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារអាមេរិក​។​

 
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​​ www.samsung.com​ និង global.samsungtomorrow.com
ប្រភព: http://phandroid.com/2015/08/24/galaxy-note-5-first-14-things/

នាំមកជូនដោយ

Galaxy Note 5 និង S6 edge+កំពុង​មាន​ប្រជា​ប្រិយ​ភាព​ខ្លាំង