Domino’spizza ផ្ដល់ជូនពិសេស ទិញ១ថែម១ ក្នុងឱកាស​សម្ពោធ​សាខាទី៤ នៅផ្សារ​ទំនើបអ៊ីអន

ភ្នំពេញ៖ Domino’s pizza នៅក្នុងឱកាសដែលក្រុមហ៊ុន បានបើកសម្ពោធសាខាថ្មីទី៤របស់ខ្លួន មានទីតាំងនៅផ្សារទំនើបអ៊ីអន  Domino’s pizza នឹងមានការផ្ដល់ជូន យ៉ាងពិសេស គឺទិញ១ថែម១ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកានេះ ទៅដល់ថ្ងៃទី១៧ខែវិច្ឆិកា។ ដោយសារតែមានការគំាទ្រច្រើ នទើប Domino’s pizza សម្រេចបើកសម្ពោធសាខាថ្មីទៀត ដើម្បីបំពេញតម្រូវការ របស់អតិថិជន ក៏ដូចជាមិត្តយុវវ័យ ដែលចូលចិត្តភីហ្សាបែបរសជាតិដើម ពិតប្រាកដ។

Domino’s pizza គឺជាម៉ាក ឬយីហោភីហ្សាដ៏ល្បីឈ្មោះ លំដាប់ពិភពលោក ដែលមានដើមកំណើតដំបូងបង្អស់ នៅសហរដ្ឋអាមេរិក និងមានអាយុកាល ប្រមាណជាង៥០ឆ្នាំមកហើយ ។សព្វថ្ងៃបាននឹងកំពុងពង្រីកសាខារបស់ខ្លួន តាមរយៈការលក់ Franchise (ផ្តល់សិទ្ធិបើកអាជីវកម្មបន្ត) ទៅឲ្យប្រទេសប្រមាណ៧៥ នៅជុំវិញពិភពលោក។                

លោក គួច សុខលី នាយកគ្រប់គ្រង ក្រុមហ៊ុន CBM Corporation.Co. Ltd បានមានប្រសាសន៍ថា Domino’s pizza បានទាក់ទាញអតិថិជនរបស់ខ្លួន ក្នុងចំនួនមួយដ៏ទាក់ទាញ ទាំងនៅលើពិភពលោក និងអតិថិជននៅប្រទេសកម្ពុជា។ លោកបញ្ជាក់ថា នេះជាការសម្ពោធសាខាទី៤ហើយ របស់ Domino’s pizza នៅក្នុងប្រទេសកម្ពុជា ហើយការពង្រីកសាខាថ្មីនេះដែរក៏មានកម្មវិធីពិសេស គឺទិញ១ថែម១ រយៈពេលមួយសប្តាហ៍ ដែលគិតចាប់ពីថ្ងៃបើកសម្ពោធនេះ តទៅ ។ មិនត្រឹមតែបង្ហាញ នូវភាពរីកចំរើននៃសក្តានុពល របស់ Domino’s pizza តែប៉ុណ្ណោះទេ ពោលគឺបានឆ្លុះបញ្ចាំង ពីការលូតលាស់ខាង ផ្នែកប្រាក់ចំណូលក្នុងវិស័យសេដ្ឋកិច្ច កម្ពុជាថែមទៀតផង។

លោកបានបញ្ជាក់ទៀតថា អ្វីដែល Domino’s pizza ផ្តល់ជូនអតិថិជន គឺគ្រប់ភីហ្សាទាំងអស់ចំអិនភ្លាមៗ ដោយថ្វីដៃចុងភៅចំណានៗនិងប្រើគ្រឿងផ្សំប្រកបដោយរូបមន្តដ៏ពិសេសគុណភាពខ្ពស់ ជាពិសេសទៀតនោះគឺប្រើMozzarella Cheeses១០០%។ លោក គួច សុខលី បញ្ជាក់បន្ថែមថា ជាងនេះទៅទៀត Domino’s pizza បានកំណត់យុទ្ធសាស្ត្រ ពិសេសសម្រាប់ទីផ្សារប្រកួតប្រជែង ទាំងផ្នែករសជាតិ អនាម័យ សេវាកម្មដឹកជញ្ជូន រហ័សទាន់ចិត្ត។ ម្យ៉ាងទៀតអតិថិជន ទូទៅអាចទូរស័ព្ទកុំម្ម៉ង់ទិញ ដោយមិនគិតថ្លៃសេវាកម្មដឹកជញ្ជូនដំបូងគេ ក្នុងប្រទេសកម្ពុជាបានផងដែរ គឺអាចទាក់ទងមកលេខ ១៨-០០-២០-២០៕