ចាប់ខ្លួនមន្ដ្រី យោធាម្នាក់ តាមដីកាតុលាការ ករណីក្លែង លិខិតសាធារណៈ

ភ្នំពេញ ៖ មន្ដ្រីយោធាម្នាក់ ត្រូវបាន កម្លាំងនគរបាល មកពីស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល សហការ ជាមួយនគរបាល ប៉ុស្ដិ៍ស្រះ ចក ចាប់ខ្លួននៅភោជនីយដ្ឋានកោះកុង ទល់ មុខមន្ទីរពេទ្យកាល់ម៉ែត អូស បញ្ចូលក្នុង រថយន្ដនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ អនុវត្ដតាមដីកាបញ្ជាឱ្យចាប់ ខ្លួន ក្រោមបទចោទប្រកាន់ក្លែងលិខិតនិង បទប្រើប្រាស់លិខិតក្លែង ។

អធិការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ ស្រុកខ្សាច់កណ្ដាល លោកអ៊ុន យ៉ុង បាន បញ្ជាក់ថា មន្ដ្រីយោធារូបនេះ ត្រូវបានកម្លាំង របស់លោកចាប់ខ្លួនមែនតាមដីការបស់តុលា ការ ក្រោយពីជនរងគ្រោះ ប្ដឹងទៅកាន់តុលា ការ ហើយលោកមិនបានដឹងពីរឿងលំអិត នោះឡើយ ដោយបច្ចុប្បន្នយកមកសួរនាំ នៅអធិការដ្ឋាន មុនបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ លោកអ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលា ដំបូងខេត្ដកណ្ដាល ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៥ បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ណុប វុទ្ធី អាយុ៤៥ឆ្នាំ មុខរបរយោធារស់នៅ ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកខ្សាច់ កណ្ដាល ខេត្ដកណ្ដាល ក្រោមបទចោទ ប្រកាន់ក្លែងលិខិតនិងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្ដនៅភូមិព្រែកហ្លួង កាលពីអំឡុងឆ្នាំ ២០១១ និង២០១២ ។