ទឹក​ភ្នែក​ពលករ៖ ពលករ​នៅ​ក្រៅ​ប្រទេស ច្រៀង​ពី​ជីវិត​របស់​ខ្លួន

ពលករដែលធ្វើការ នៅស្រុកក្រៅម្នាក់ បានបកស្រាយបទចម្រៀងមួយ ពីជីវិតរបស់ខ្លួន បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង នៅ​តាម​បណ្តាញ​សង្គម។ ក្រុមអ្នកគាំទ្រ បានសរសេរថា ពិត​ជា​ពិរោះ និង​លន្លង់លន្លោច។
ទឹក​ភ្នែក​ពលករ៖ ពលករ​នៅ​ក្រៅ​ប្រទេស ច្រៀង​ពី​ជីវិត​របស់​ខ្លួន
ពលករកម្ពុជា ត្រូវបានអាជ្ញាធរថៃបញ្ជូនតាមរថយន្ដ«ទ្រុង» មកកាន់ប្រទេសដើមវិញ តាមច្រកប៉ោយប៉ែត កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៤។ (រូបថតសហការី)

«ទឹកភ្នែកពលករ» ជាចំណងជើង នៃបទចម្រៀងមួយបទ ដែលនិពន្ធឡើង ដោយពលករមួយរូប ធ្វើការ​នៅ​ប្រទេស​ថៃ ដែលដាក់ឈ្មោះខ្លួនថា DJkok Rapboy និងបង្ហើរតាមសំនៀង របស់លោក Chak Visal ក៏​ជា​អ្នក ធ្វើការ​នៅ​ប្រទេសក្រៅដែរ។

បទចម្រៀងនេះ ត្រូវបានផ្សាព្វផ្សាយ នៅតាមបណ្តាញសង្គម នៅថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៥ នៅលើ​ហ្វេសប៊ុក​ឈ្មោះ «Chak Visal» ដែលជាអ្នកបកស្រាយ បទចម្រៀងនេះផ្ទាល់។ បន្ទាប់ពីបទចម្រៀងនេះ ត្រូវ​បាន​បង្ហោះ នៅតាមបណ្តាញសង្គម អ្នកប្រើប្រាស់ជាច្រើន បានសម្ដែងការគាំទ្រ និងពេញចិត្ត ដោយពួក​គេ​អះអាងថា ពិត​ជា​ពិរោះ លន្លង់លន្លោច មានន័យ និងស្តាប់ហើយ ស្ទើតែទប់ទឹកភ្នែកមិនបាន។

បទចម្រៀង «ទឹកភ្នែកពលករ»នេះ ដែលយកតាមលំនាំបទ «សីដាមាសបងអើយ» ដែលច្រៀង​ដោយ​លោក ណង សារិទ្ធិនោះ បានច្រៀងរៀបរាប់ពីជិវិត របស់ពលករដែលត្រដរ មកធ្វើការនៅ​ប្រទេស​គេ ដោយ​សារ​តែ​ភាព​ក្រីក្រ ត្រូវ​ឃ្លាតចាក់ពីគ្រួសារ ហើយខិតខំធ្វើការឥតល្ហែរ ព្រោះតែចង់រកប្រាក់ ឲ្យ​បាន​ច្រើន និង​​បាន​​វិល​​មក​​ជួបជុំ​គ្រួសារ​វិញ៕


» ចង់ដឹងថាបទនេះ មានន័យនិងពិរោះយ៉ាងណា សូមទស្សនាដូចតទៅ៖


» ចម្រៀងដើម ច្រៀងដោយលោក លាង សារិទ្ធិ៖