ស្លាប់​៣​របួសធ្ងន់​ស្រាល​៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​១១​វិច្ឆិកា​

ភ្នំពេញ:  មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ (​ប្រុស​) ) អ្នករបួសធ្ងន់ ៤​នាក់​(​ប្រុស​), របួសស្រាល ៤​នាក់​(​ប្រុស​)​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី ១១​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ទូទាំងប្រទេស​ចំនួន ៧​លើក យប់ ៤​លើក​។ នេះ​បើ​យោងតាម​របាយការណ៍ របស់អគ្គស្នងការ​ន​គ​របាល​ជាតិ​។​

​យោងតាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ២​លើក​, បត់គ្រោះថ្នាក់ ២​លើក​, ស្រវឹង ១​លើក​, មិន​គោរព​សិទ្ធ ១​លើក​, ប្រជែង​គ្រោះថ្នាក់ ១លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ៧​នាក់​(​យប់ ៤​នាក់​) ។​

​ក្នុងនោះ​រថយន្ត​ពិន័យ​សរុប​ចំនួន ១,៧៨៥​គ្រឿង (​រថយន្ត​ធំ ៩៤២​គ្រឿង​) ស្មើ​និង១,៨០៦​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ១,១០៩​គ្រឿង ស្មើនឹង ១,១១២​ករណី​,ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៦៧៦​គ្រឿង ស្មើនឹង ៦៩៤​ករណី ដោយឡែក​ម៉ូតូត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៥០៣​គ្រឿង ៕​