បង្ក្រាប​ក្រុម​គ្រឿងញៀន​និង​ចោរ​កម្មបាន​៨​នាក់​នៅផ្ទះ​សំណាក់​សុវណ្ណ

កំពង់ស្ពឺ: កម្លាំង​អាវុធហត្ថ​ខេត្ដ​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ ដោយ​តំណាងអយ្យការ បាន​បើក ប្រតិ​ប​ត្ដិ ការចុះ​បង្ក្រាប​និង​ឆែកឆេរ នៅផ្ទះ​សំណាក់ សុវណ្ណា ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ គ្រឿងញៀន​និង​មុខសញ្ញា​ចោរកម្ម ចំនួន​៨ នាក់​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ  ក្នុងភូមិ​ក្រាំងពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។​ក្រោយពី​ការចាប់ខ្លួន​​ជនសង្ស័យ​ទាំងនេះ​សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​មាន​គ្រឿងញៀន ឧបករណ៍​សម្រាប់ ជក់ ស្លាក​លេខម៉ូតូ ម៉ូតូ និង​លុយ​ជិត ១​ម៉ឺន ដុល្លារ ត្រូវបាន​ដក​ហូត​ក្នុងអំឡុង នៃ​ប្រតិ​ប​ត្ដិ​ការចុះ​ឆែកឆេរ​តាម​បន្ទប់​ជាច្រើន​របស់ ផ្ទះសំណាក់​មួយ​នេះ ។​

​នៅតាម​បន្ទប់​នីមួយៗ​របស់​ផ្ទះសំណាក់ សុទ្ធតែជា​កន្លែង​លាក់ខ្លួន ពួន​ធ្វើ​សកម្មភាពរបស់​ក្រុម​ជនសង្ស័យ ជាពិសេស​នោះ​គឺ​ការ ចែកចាយ​គ្រឿងញៀន​និង​ជក់គ្រឿងញៀន តែម្ដង ដែល​ម្ចាស់ផ្ទះ​បាន​បណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ជនសង្ស័យ​ធ្វើយ៉ាង​ដូច្នេះ ។ រាល់​សកម្មភាព​ចែកចាយ គ្រឿងញៀន​នៅក្នុង​បន្ទប់​នៃ​ផ្ទះ សំណាក់សុ វណ្ណា ក្នុង​ទីរួមខេត្ដ​កំពង់់ស្ពឺ​រួចមក កម្លាំង បាន​សុំ​ការឯកភាព​ផ្នែក​ផ្លូវច្បាប់ពី​សំណាក់ តំណាង​អយ្យការ​អម​សាលាដំបូង ដើម្បី​ធ្វើ ការឆែកឆេរ​នៅតាមបន្ទប់​នីមួយៗ​ដោយ​រក ឃើញ​វត្ថុតាង​ជាក់ស្ដែង​តែម្ដង មិន​ត្រឹមតែគ្រឿងញៀន​នោះទេ ប៉ុន្ដែ​ស្លាក​លេខ​ម៉ូតូ​ជា ច្រើន​បន្ទះ ក៏ត្រូវ​បាន​រកឃើញ​ផងដែរ​។​

​ដូច្នេះ ក្រុម​ជនសង្ស័យ​ទាំងនេះ​ជា​មុខសញ្ញា​លួច​ម៉ូតូ យ៉ាងសកម្ម​ទៀតផង ។ ចំពោះជនសង្ស័យ​ទាំង​៨​នាក់​ព្រមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​​ការដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ច្បារមន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​