កម្មករ​រោងចក្រ ហុង សេន និង យាន ដា​រ៉ុង​ហ្វុ​ង ហែរ​ក្បួន​ពី​ខេត្តតាកែវ មក​តវ៉ា​នៅមុខ​ក្រសួង​ការងារ​

ភ្នំពេញ: កម្មករ​រោងចក្រ ហុង សេន និង​រោងចក្រ យាន ដា​រ៉ុង​ហ្វុ​ង ដែលមាន​ទីតាំងនៅ​ទី​រួម​ខេត្តតាកែវ ប្រមាណ​ជាង ៣០០​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត ដង្ហែ​មក​មុខក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ក្នុង​គោលបំណង​មកសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រីក្រសួង​ការងារ​។​

​លោក ទួន សា​រ៉ែ​ន អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ឲ្យ​ដឹងថា ការលើក​មក​តវ៉ា​មុខក្រសួង​ការងារ​នេះ គឺជា​លើក​ទី​២​ហើយ ដើម្បី​មកសុំ​អត្ត​រាគ​មន៍​ពី​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ពីព្រោះ​នៅ​ថ្នាក់​ខេត្ត​អាជ្ញាធរ ដែល​ពាក់ព័ន្ធ​មិនបាន​ធ្វើការ​ដោះស្រាយ​ជូន​កម្មករ​នោះទេ ដោយ​កម្មករ​បានធ្វើ​កូដកម្ម​ជាង​កន្លះ​ខែ​មកហើយ​។ ហេតុនេះ កម្មករ​ប្រមាណ​ជាង ៣០០​នាក់ នាំគ្នា​ធ្វើដំណើរ​តាម​រថយន្ត​ដង្ហែ​មក​មុខក្រសួង​ការងារ​។​
​    ​
​លោក​បាន​បញ្ជាក់ថា ចំណុច​ដែល​កម្មករ​ទាមទារ មាន​ចំនួន ១៣​ចំណុច ដោយ​ក្នុងនោះ ចំណុច​សំខាន់ មានដូចជាៈ សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​អាហារ​ថ្ងៃត្រង់ ២០០០​រៀល ដល់​កម្មករ​ម្នា​ក់ក​ក្នុង​មួយថ្ងៃ ផ្តល់​ថ្លៃ​ធ្វើដំណើរ ១០​ដុល្លារ សូម​ឲ្យ​ផ្តល់​លុយ​សម្រាប់​ថែម​ម៉ោង ២០០០​រៀល ក្នុង​មួយ​ម៉ោង និង​សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ បាន​ឈប់សម្រាក​មួយថ្ងៃ ក្នុង​មួយខែ ដើម្បី​ទៅពិនិត្យ​សុខភាព រួមទាំង​ចំណុច​មួយចំនួន​។​

​បន្ទាប់ពី​ការជួបជុំ​តវ៉ា ក្រុមកម្មករ​បានដាក់​ញត្តិ​ទៅកាន់​ក្រសួង​ការងារ តែ​មិនទាន់មាន​ការឆ្លើយតប​បែបណា​នៅឡើយ​ទេ​៕​