កំពូលតារាចម្រៀង Lee Min Ho នឹងចេញអាល់ ប៊ុមទោលនៅចុងខែនេះ

កូរ៉េ៖ មិនយូរទៀតទេ អ្នកគាំទ្រអាចស្តាប់សំនៀង របស់កំពូលតារាសម្តែង និងតារាចម្រៀង មុខស្រស់ Lee Min Ho ដែលប្រកាសថានឹងចេញ អាល់ប៊ុមចម្រៀងទោល នៅចុងខែវិច្ឆិកានេះ។

ព័ត៌មាន News1star បានឲ្យដឹង នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៥នេះថា កំពូលតារាសម្តែងរូបសង្ហា វ័យ២៨ ឆ្នាំLee Min Ho នឹងចេញអាល់ប៊ុមចម្រៀងទោល នៅថ្ងៃទី៣០ខែវិច្ឆិកានេះ នៅប្រទេសជប៉ុន ហើយអាល់ប៊ុមនេះ នឹងមាន ចម្រៀង២បទ ហើយរូបភាព poster សម្រាប់អាល់ប៊ុមនេះដែរ Min Ho ពិតជាសង្ហាណាស់ ជាមួយទឹកមុខស្រទន់ និងបិទភ្នែកទាំងសងខាង ឈរក្បែរជញ្ជាំង ។

ប្រភពដដែលបានឲ្យដឹងថា ក្នុងពេលកន្លងមកបទ ចម្រៀង «Thank You» របស់ Min Ho ដែលទទួលការគាំទ្រ ខ្លាំង ពីសំណាក់ ប្រជាជនជប៉ុន ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុង Koretame’s K-pop chart ក្នុងរយៈពេល តែបីសប្តាហ៍ ក្រោយបទនេះចេញ នៅប្រទេសជប៉ុន កាលពីខែកក្កដាកន្លងទៅ ។

សូមបញ្ជាក់ថា ក្នុងពេលកន្លងមក កំពូលតារាសម្តែងរូបសង្ហា របស់ប្រទេសកូរ៉េខាងត្បូង Lee Min Ho បានចេញ ចម្រៀងអាល់ប៊ុមទោលចំនួនបីបទ រួមមាន បទ Thank You ចេញនៅឆ្នាំ២០១៥ បទ Song For You កាលពី ឆ្នាំ២០១៤ និងបទ My Everything ចេញកាលពីឆ្នាំ២០១៣ និងទទួលបានការគាំទ្រខ្លាំងផងដែរ ៕

កំពូលតារាចម្រៀង Lee Min Ho នឹងចេញអាល់ ប៊ុមទោលនៅចុងខែនេះ

កំពូលតារាចម្រៀង Lee Min Ho នឹងចេញអាល់ ប៊ុមទោលនៅចុងខែនេះ

កំពូលតារាចម្រៀង Lee Min Ho នឹងចេញអាល់ ប៊ុមទោលនៅចុងខែនេះ