សកម្មភាព នៃការរស់នៅ ៤ បែប ដែលអាចកាត់បន្ថយ ការស្លាប់ ដល់ទៅ ៨០ភាគរយ

សុខភាព ៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សកម្មភាព នៃការរស់នៅ ៤បែប ដែលក្នុងនោះ រួមមាន របបអាហារតាមជនជាតិ នៅសមុទ្រម៉េឌីទែរ៉ានេះ, ការធ្វើលំហាត់ ប្រាណ, រក្សាទម្ងន់ និងមិនជក់បារី អាច ជួយការពារកុំឲ្យមានជំងឺបេះដូង ដែលអាចកាត់បន្ថយអត្រា នៃការស្លាប់ដល់ទៅ ៨០ភាគរយ ។

លោកវេជ្ជបណ្ឌិត Haitham Ahmed នៃមជ្ឈមណ្ឌលគាំពារ ជំងឺបេះដូង ព្រមទាំងក្រុមការងារ របស់គាត់ បានរក ឃើញសកម្មភាពដ៏សាមញ្ញ៤យ៉ាង ដែលអាចទប់ស្កាត់ការកើតជំងឺបេះដូង និងជំងឺខ្លាញ់រុំបេះដូង។ លោកវេជ្ជ បណ្ឌិត Haitham Ahmed ដែលជាអ្នកដឹកនាំការសិក្សានេះ បាននិយាយថា «យោងទៅតាមចំណេះដឹង របស់ពួក យើង នេះគឺជាការសិក្សាដំបូងគេបង្អស់ ដើម្បីស្វែងរក ប្រព័ន្ធការពារ និងទំនាក់ទំនង រវាង សកម្មភាព នៃការរស់ នៅ និងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺបេះដូង»។  លោកក៏បានបន្តទៀតថា «ពួកយើងបានធ្វើការ ពិនិត្យ ទៅលើ ទិន្នន័យរបស់បុរស និងនារី ជាង ៦២០០នាក់ ដែលមានអាយុចាប់ពី ៤៤ ទៅ ៨៤ ឆ្នាំ ព្រមទាំង ធ្វើការ ពិនិត្យចំពោះជនជាតិអាមេរិកស្បែកស, ជនជាតិអាមេរិក កាត់អាហ្វ្រិចស្បែកខ្មៅ និងជនជាតិចិន ។

ដោយឡែកអ្នកទាំងអស់នេះ ត្រូវបានឲ្យអនុវត្តតាមឥរិយាបទទាំង៤ អស់រយៈពេលជាមធ្យម ៧ឆ្នាំ ៦ ខែ។ ចំណែកអ្នកដែលបានអនុវត្ត តាមសកម្មភាពទាំង ៤នេះ ត្រូវបានរកឃើញថា ពួកគេអាចជៀងផុត ពីការកើតជំងឺ បេះដូងដល់ទៅ ៨០ភាគរយ បើប្រៀបធៀប ជាមួយអ្នកដែលមិនបានអនុវត្ត តាមឥរិយាបទទាំងនេះ »៕

សកម្មភាព នៃការរស់នៅ ៤ បែប ដែលអាចកាត់បន្ថយ ការស្លាប់ ដល់ទៅ ៨០ភាគរយ