ស​ង្សារ​ ៩​ ឆ្នាំ​ ​របស់​តួ​ប្រុស​ «​Fast​ &​ ​Furious​ 7​»​ មាន​កូន​​ហើយ​​

Sanofi

​តារា​ហូលីវូដ​សាច់ដុំ​ធំ Dwayne ‘The Rock’ Johnson ដែល​ជា​តួ​អង្គក្នុង​រឿង​ «​Fast​ &​ ​Furious​ 7​»​   និង គូស្នេហ៍​ជាច្រើន​ឆ្នាំ​របស់គេ Lauren Hashian បានប្រកាស​តាម​ប្រព័ន្ធ​អ៊ីន​ធឺរ​ណេ​ត Instagram ថា ពួកគេ​ជិត​មានកូន​ហើយ ។​The Rock បាន​បង្ហោះ​រូបថត​លោក​ជាមួយនឹង​សង្សារ​សំណព្វចិត្ត ដោយមាន​សរសេរថា «​ខ្ញុំ​បានរស់នៅ ជាមួយ​មនុស្ស​ស្រី​ដ៏​រឹងមាំ និង អស្ចារ្យ​មួយរូប​ហើយ តែ​ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​ខ្វះ​អ្វី​ម្យ៉ាង ហើយ​នោះ​គឺ​… កូនស្រី ! អរគុណ​រាល់​ការគាំទ្រ​ទាំងអស់​មកលើ​រូបខ្ញុំ និង សង្សារ​ខ្ញុំ ! ខ្ញុំ​ពិតជា​រំភើប និង សប្បាយចិត្ត​ណាស់ ដែល​បាន​ចែកចាយ​ពី​ដំណឹង​នេះ​ដល់​អ្នក​គ្រប់គ្នា​» ។


អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា ៩ ឆ្នាំ ហើយ​វា​ក៏​ជា​ពេលវេលា សមរម្យ​ផងដែរ ដើម្បី​ពង្រីក​គ្រួសារ​របស់​ពួកគេ ។​
​គួរ​រំ​ឮ​ក​ដែរ​ថា The Rock ក៏មាន​កូនស្រី​ម្នាក់​ដែរ ជាមួយ​អតីត​ប្រពន្ធ Simone Alexandra ហើយ​សព្វថ្ងៃ កូនស្រី​លោក​មាន​វ័យ ១៤ ឆ្នាំ តែ​លោក​នៅតែ​បញ្ជាក់ថា លោក​នៅតែ​រំភើប​ខ្លាំង​ពេល​មានកូន​ម្តងទៀត ៕
​ថា​វរិ​ទ្ធ​


  




  

Related