DJ អាយុ ៣ ឆ្នាំ​ទទួល​ជយ​លាភី​លេខ​មួយ​កម្មវិធី Got Talent


DJ អាយុ ៣ ឆ្នាំ​ទទួល​ជយ​លាភី​លេខ​មួយ​កម្មវិធី Got Talent

ឪពុក​របស់ DJ ក្មេង​ម្នាក់​នេះ​បាន​ចែក​រំលែក​ថា ជោគជ័យ​មួយ​នេះ​គឺ​ជា​ជំហាន​ដំបូង​នៅ​ក្នុង​អាជីព​ជា DJ ម្នាក់​របស់​ក្មេង​ប្រុស​នេះ។

 

ក្មេង​ប្រុស​អាយុ ៣ ឆ្នាំ Oratilwe Hlongwane ដែល​មាន​រហស្សនាម​ថា DJ Arch Junior បាន​ទទួល​​​ប្រាក់​រង្វាន់​ចំនួនជាង​ ៣៥០០០​ដុល្លារអាមេរិក​ ក្រោយ​ពី​បាន​យក​ឈ្នះ​បេក្ខជន​៦ នាក់​ផ្សេង​ទៀង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​កម្មវិធី South Africa’s Got Talent។

 

Arch Junior បាន​ចូល​ទៅ​ដល់​វគ្គ​ជម្រុះ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង​ ដោយ​មិន​​បាន​ប្រលង​ច្រើន​ជុំ​នោះ​ទេ ដោយ​ក្មេង​ប្រុស​ម្នាក់​នេះ​បាន​ទទួល​កណ្ដឹង​មាស​ពីគណៈកម្មការ​។ ឪពុក​របស់ Arch បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​លោក​មិន​បាន​ដឹង​ថា​ គេ​ទទួល​បាន​លេខ​មួយ​នោះ​ទេ។ គេ​ស្មាន​ថា ​គេ​បាន​កណ្ដឹង​មាស​ម្ដង​ទៀត។ ឪពុក​របស់​ក្មេង​ម្នាក់​នេះ​ក៏​​បាន​បន្ថែម​ទៀត​ថា កូន​​របស់​លោក​​​ម្នាក់​នេះ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ DJ និង​បន្ត​ការ​លេង​​ភ្លេង​​បែប​នេះ​ជា​បន្ត​ទៀត៕

 

DJ អាយុ ៣ ឆ្នាំ​ទទួល​ជយ​លាភី​លេខ​មួយ​កម្មវិធី Got Talent

 

DJ អាយុ ៣ ឆ្នាំ​ទទួល​ជយ​លាភី​លេខ​មួយ​កម្មវិធី Got Talent

 

 

 

ចុច​អាន៖លេច​​វីដេអូ​កម្រ​ ឈិន​ ឡុង​ហាត់​ក្បាច់គុន​​សៅលីង​ពី​លោក​សង្ឃ​តូច

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖stuff