កីឡាករ​មេ​ស៊ុត អូ​ស៊ី​ល ត្រៀម​ភ្ជាប់ពាក្យ​ជាមួយ​អតីត​បវរកញ្ញា​តួ​ក​គី

មេ​ស៊ុត អូ​ស៊ីល ខ្សែបម្រើ​ក្លិប​Arsenal កំពុង​ត្រៀម​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍​បច្ចុប្បន្ន​ដែល​ជា​អតីត​បវរកញ្ញា​តួ​ក​គី ឆ្នាំ​២០១៤ ។ កាលពី​ខែសីហា កន្លង​មក កីឡាករ​អូ​ស៊ីល ត្រូវ​បាន​អ្នកប្រមាញ់​រូបថត​រូបភាព​បាន​ពេល​កំពុង​បណ្ដើរ​នាង​អា​មី​នេ ហ្គី​ល​សេ អតីត​បវរកញ្ញា​តួ​ក​គី ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ក្នុង​ភាព​ល្អូកល្អិន​នឹង​គ្នា ។ ទោះបី​អ្នក​ទាំង​២​ប្រាប់​ថា​គ្រាន់តែ​ជា​មិត្តភក្តិ​នឹង​គ្នា​ក៏​មក​ដល់​ពេល​នេះ មាន​ដំណឹង​ថា ពួក​គេ​កំពុង​ត្រៀម​រៀបចំ​ពិធី​ភ្ជាប់ពាក្យ ៕