ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី

ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី

ជន​សង្ស័យ​ជន​ជាតិ​ចិន​​​​ទាក់​ទង​បទល្មើស​ឧក្រិដ្ឋកម្ម​​គៃ​បន្លំ​​ប្រាក់​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​​សរុប​ចំនួន​២៥៤​នាក់ ​ត្រូវ​​​បាន​​​ឃាត់​ខ្លួន​ និង​បញ្ជូន​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​​ឥណ្ឌូណេស៊ី ទៅ​កាន់​ប្រទេស​ចិន​វិញ​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ នេះ​បើ​យោង​តាម​​សារព័ត៌មាន CCTV News។

 

ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី

ជន​សង្ស័យ​​ទាំង​អស់​ខាង​លើ​​​បាន​ជាប់​ពាក់ព័ន្ធ​បទ​​ឧក្រិដ្ឋ​​គេង​បន្លំ​បោក​ប្រាស់​លុយ​​តាម​បណ្ដាញ​អ៊ីនធឺណិត​ជាង​៤​ពាន់​ករណី​​​ទៅ​កាន់​​តំបន់​ជាង​២០​ខេត្ត​​​​​ក្នុង​​ប្រទេស​ចិន​ និង​ហុង​កុង។

 

មន្ត្រី​ប៉ូលិស​ចិន​​​ចំនួន​២៨២​​នាក់​​​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូណេស៊ី​កាល​ពី​យប់​ថ្ងៃ​ចន្ទ​​​​តាម​ជើង​យន្តហោះ​៤​ផ្សេង​គ្នា​​គឺ​ពី ក្រុង​ប៉េកាំង សៀងហៃ Hangzhou និង Guangzhou ដើម្បី​​​មក​យក​ជន​សង្ស័យ​ទាំង​នោះ​ទៅ​កាន់​ប្រទេស​ចិន។

 

​​តាម​សារព័ត៌មាន​ People Daily នេះ​បង្ហាញ​ពី​សញ្ញាណ​ដំបូង​នៃ​​​ជ័យ​ជម្នះ​របស់​មន្ត្រី​សន្តិសុខ​ជាតិ​​​ក្នុង​ការ​បង្ក្រាប​ប្រឆាំង​នឹង​​ឧក្រិដ្ឋកម្ម​តាម​អនឡាញ។ ក្នុង​បទ​ល្មើស​តាម​អ៊ីនធឺណិត​នោះ​​គឺ​មាន​ប្រើ​ដោយ​បច្ចេកវិទ្យា ហើយ​​ការ​បោក​ប្រាស់​គឺ​តាម​រយៈ​​ការ​ផ្ញើ​សារ​ប្លែក​ៗ​ និង​ធ្វើ​ជា​​​ទូរសព្ទ​​​ទៅ​ជន​រង​គ្រោះ​ដោយ​ចេតនា​ស្នើ​សុំ​ឲ្យ​​ជន​រង​គ្រោះ​ទាំង​នោះ​​ឲ្យ​​​ផ្ទេរ​លុយ​​​ដោយ​ប្រើ​​​​​​​​លេខ​សម្ងាត់​គណនី​ធនាគារ​ពិត។

 

ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី

បទ​ល្មើស​តាម​​អ៊ីនធឺណិត​បាន​រីក​ដុះ​ដាល​​យ៉ាង​ខ្លាំង​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប្រទេស​ចិន​បាន​ចាត់​វិធាន​ការ​យ៉ាង​តឹង​រឹង​ដើម្បី​ប្រឆាំង​​និង​បទ​ឧក្រិដ្ឋ​ទាំង​នោះ។ ចំពោះ​ជន​សង្ស័យ​​​​ទាំង​​២៥៤​នាក់​ខាង​លើ​​ ដែល​ត្រូវ​បាន​​ធ្វើ​បត្យាប័ន​​​​​ទៅ​កាន់​ប្រទេស​ចិន​នេះ​ គឺ​​ស្ថិត​ក្នុង​ចំណោម​ជន​សង្ស័យ​ចំនួន​៣៩២​នាក់​​​​ ដែល​ត្រូវ​​ខ្លួន​​​ក្នុង​​​ប្រតិបត្តិការ​ចុះ​​បង្រ្កាប​​របស់​​ប៉ូលិស​​ក្នុង​​ប្រទេស​កម្ពុជា និង​​ឥណ្ឌូណេស៊ី។

 

យោង​តាម​​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ ជន​សង្ស័យ​ទាំង​នោះ​ភាគ​ច្រើន​គឺ​នៅ​វ័យ​​ក្មេង​​ជំទង់​ៗ ជា​ជន​ពុំ​មាន​ការងារ​​ធ្វើ ដែល​ក្រោយ​មក​ត្រូវ​ក្រុម​សង្គម​ងងឹត​​​ក្នុង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​​ជួល​ឲ្យ​ធ្វើ​ការ​​​ជា​ថ្នូរ​ដោយ​​​​ឲ្យ​ប្រាក់​ខែ​ខ្ពស់​ និង​បទ​ពិសោធន៍​ការងារ​ក្រៅ​ប្រទេស៕

 

ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី

ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី
ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី
ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី
ប៉ូលិស​ចិន​នាំ​​​ខ្លួន​ជន​សង្ស័យ​​បទ​ល្មើស​​ជំរិត​​ប្រាក់​តាម​​អ៊ីនធឺណិត​២៥៤​នាក់ ពី​​កម្ពុជា ​និង​ឥណ្ឌួណេស៊ី
ចុចអាន៖ អ្នក​ដំណើរ​ជនជាតិ​ចិន៣​នាក់​ត្រូវ​បណ្ដេញ​ចុះ​ពី​លើ​យន្តហោះ​នៅ​សៀមរាប
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ cctvnews
​​​​​​​