ស្នងការ ខេត្តបន្ទាយមានជ័យ ចុះជួបកម្លាំង តាមមូលដ្ឋាន ដាក់ផែនការបន្ត បង្ក្រាបបទល្មើស និងពង្រឹងបញ្ហា សន្តិសុខជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានចុះជួបជាមួយកងកម្លាំង នគរបាលតាមបណ្តា អធិការ ស្រុក-ក្រុង និងវរៈការពារព្រំដែនទាំង៤ ដើម្បីដាក់ផែនការឲ្យ បន្តបង្ក្រាបបទល្មើស នានា គោលបំណង ពង្រឹងបញ្ហាសន្តិសុខ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានកាន់តែមានភាពកក់ក្តៅ ហើយស្ងប់អារម្មណ៍ សម្រាប់ការរស់នៅ និងរកស៊ីប្រចាំថ្ងៃ។

នៅចំពោះកងកម្លាំង នគរបាល ទាំងអស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានផ្តោតលើបញ្ហាសំខាន់ៗ មួយចំនួន រួមមានទី១ ចាត់វិធានការបន្ថែមលើការចុះល្បាត និងយាមប្រចាំការ នៅតាមគោលដៅ ទាំងយប់ទាំងថ្ងៃ ងាយស្រួលចេញជួយអន្តរាគមន៍ បង្ក្រាបបទល្មើសនានា ដែលអាចកើត មានឡើង ទី២បង្ក្រាប និងទប់ស្កាត់ឲ្យខាងតែបានលើ សមាសភាព ក្រុមក្មេងទំនើង តាមមូលដ្ឋាន ដែលពួកគេបាន ធ្វើឲ្យប៉ះពាល់ អារម្មណ៍របស់ប្រជាពលរដ្ឋ ទី៣ ត្រូវបន្តចុះស្រាវជ្រាវ និងបង្ក្រាបវង់ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងកន្ទុយលេខ ហើយកងកម្លាំងត្រូវជៀស វាងដាច់ខាតកុំពាក់ព័ន្ធ និងល្បែងស៊ីសងទាំងនេះ និងទី៤ ត្រូវបន្តផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ បំផុសឲ្យពួកគាត់ អនុវត្តឲ្យមានប្រសិទ្ធភាព ជាពិសេសនោះ គឺបន្តប្រតិបត្តិការ ចាប់ទាំងម៉ូតូ និងរថយន្តពាក់ស្លាកលេខ នគរបាលក្លែងក្លាយ នៅលើដងផ្លូវសាធារណៈ ។

បញ្ហាដែលកំពុងធ្វើឲ្យ មានការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សង្គម មួយទៀតនោះ គឺគ្រឿងញៀនតែម្តង គឺលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យ កម្លាំងទាំងអស់ បន្តស្រាវជ្រាវ ដើម្បីឈានទៅដល់ការបង្ក្រាប និងចាប់ខ្លួនមុខសញ្ញា តាមមូលដ្ឋាន ខណៈការងារនេះទទួលបានលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ លោកស្នងការ បានជំរុញឲ្យមន្រ្តីរបស់ខ្លួន ទាំងអស់ត្រូវរួមសាមគ្គីគ្នា នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីសម្រេច ការងារប្រកបដោយ ប្រសិទ្ធភាពខ្ពស់ និងខិតខំអនុវត្ត តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលភូមិ-ឃុំមានសុវត្ថិភាព៕