ព្រះមហាក្សត្រខ្មែរ យាងពន្លត់ទានជ័យ នៅវិមានឯករាជ្យ

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅល្ងាចថ្ងៃទី១១  ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានយាងពន្លត់ទានជ័យនៅវិមានឯករាជ្យ ដែលបានអុជកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃ  ខួប ៦២ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង (០៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៥)។

ព្រះរាជពិធីពន្លត់ទានជ័យនេះ ក៏មានការអញ្ជើញចូលរួម ពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡា  ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់ អាវុធ មន្រ្តីរាជ ការសិស្សិ និស្សិត ព្រមទាំងយុវជនជាច្រើនរូបផ្សេងទៀត។

ទន្ទឹងនិងការយាងពន្លត់ទានជ័យរបស់ព្រះមហាក្សត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនៅលើទំព័រ  Facebook របស់សម្តេចផងដែរថា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាការពារព្រះមហាក្សត្រកម្ពុជា ការពាររដ្ឋធម្មនុ ញ្ញ និងការពារសុខសន្តិភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល ទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ៕

ព្រះមហាក្សត្រខ្មែរ យាងពន្លត់ទានជ័យ នៅវិមានឯករាជ្យ

ព្រះមហាក្សត្រខ្មែរ យាងពន្លត់ទានជ័យ នៅវិមានឯករាជ្យ

ព្រះមហាក្សត្រខ្មែរ យាងពន្លត់ទានជ័យ នៅវិមានឯករាជ្យ