ក្រុមហ៊ុនតូយ៉ូតា ប្រគល់​ថវិកា​សប្បុ​រសធម៌ ជាង​៤ម៉ឺន​ដុល្លារ ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ភ្នំពេញ៖ ថវិកាសប្បុរសធម៌ចំនួន ៤០.១៣០ដុល្លារ ត្រូវបានក្រុមហ៊ុន តូយ៉ូតា (ខេមឌា) ប្រគល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផាទី៤ នារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ។

ថវិកាសប្បុរសធម៌ ដែលត្រូវបានលោក ម៉ាសាអាគិ កាវ៉ាបាតា អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រគល់ជូនដល់លោក Beat Richner ប្រធានមូលនិធិ និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផានាពេលនោះ  បានមកពីការលក់សំបុត្រ ចូលរួមទស្សនា ការប្រគុំតន្រ្តី តូយ៉ូតា ក្លាស់ស្ស៊ី និងបានមកពី មូលនិធិសប្បុរធម៌ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏ដូចជាការបរិច្ចាគថវិកាដោយផ្ទាល់ របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។

កាលពីល្ងាចថ្ងៃសៅរ៍ទី ៣១ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវ ការប្រគុំតន្រ្តីសប្បុរសធម៌ តូយ៉ូតា ក្លាស់ស្ស៊ីក លើកទី៣ នៅសាលមហោស្រពចតុមុខ ដែលមានព្រះរាជវត្តមាន ដ៏ឧត្តុង្គឧត្តមជាទីបំផុត របស់ សម្តេចព្រះមហាក្សត្រត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។  ការប្រគំតន្រ្តី TOYOTA CLASSICS ឆ្នាំ២០១៥នេះ ធ្វើឡើងក្នុងគោលបំណង ប្រមូលមូលនិធិ បម្រើដល់សកម្មភាពសប្បុរសធម៌ ក្នុងសង្គម។ ជាក់ស្តែង រាល់ថវិកាទាំងអស់ ដែលទទួលបានពីការលក់សំបុត្រ ចូលរួមទស្សនាតន្រ្តីនេះ ត្រូវបានបរិច្ចាគ ទៅឱ្យមន្ទីរពេទ្យ គន្ធបុប្ផា ដោយផ្ទាល់។

គួររំឭកដែរថា រយៈពេល៧ខែចុងក្រោយ ក្នុងឆ្នាំ២០១៥នេះ មន្ទីរពេទ្យគន្ធបុប្ផា បានព្យាបាលកុមារ ដែលមានអាការៈធ្ងន់ធ្ងរបាន ១៣៦៧០នាក់។ ហើយចំនួននេះ បានកើនឡើង៣០% បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា ឆ្នាំ២០១៤ ដែលមានតែ១០២៣១នាក់ ដែលត្រូវបានសង្គ្រោះ។ ជាងនេះទៅទៀត មានកុមារ ឈឺ ចំនួន ៦៩ ១៣២នាក់ ត្រូវបានពិនិត្យ ព្យាបាល នៅក្នុងផ្នែកពិគ្រោះជម្ងឺក្រៅ មានការវះកាត់ទូទៅ ចំនួន១៩៧២លើក៕