សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៣​នាក់​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល ស្រុក​ចំនួន​២ គឺ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​ទឹកផុស ចាប់បាន​ជន​ ​សង្ស័យ​៣​នាក់ នៅ​កន្លែង​ផ្សេងគ្នា ពាក់ព័ន្ធ​ការប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ដែល​បាន​ប្រព្រឹត្ត​ ​ឡើង​កាលពី​រសៀល​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ស្រុក​ទាំង​២​ខាងលើនេះ​និង​ដកហូត​បាន​ថ្នាំញៀន ២​កញ្ចប់ និង​ទូរស័ព្ទដៃ​២​គ្រឿង​។ ​ ​

លោក មាស ស៊ី​ភិន អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយ​ថា​៖ នៅវេលា​ម៉ោង ២​និង​ ៣០​នាទី រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា សមត្ថកិច្ច​នគរបាល​ស្រុក បាន​ចាប់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈឹម​ ​សំឡី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ច្រក​ល្មៀត​ឃុំ​ឈូក ស ស្រុក​កំពង់ត្រឡាច ដោយ​ដកហូត បាន​ថ្នាំញៀន​ប្រ​ភេ ម៉ា​ទឹកកក​ចំនួន​មួយកញ្ចប់​ធំ ( ថ្លៃ​២០០​ដុល្លា )​និង​កូន​ថង់​តូចៗ​សម្រាប់​ច្រក ថ្នាំញៀន រំលែក​ចេញពី​ថង់​ធំ​ទៅ​លក់ រួម​នឹង​ឧ​បករ​ណ៏​ជក់​ថ្នាំញៀន​មួយចំនួនទៀត ។ ​ ​

ចំណែក លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស វិញ​បានអោយដឹងថា​៖ នៅវេលា​ម៉ោង ៤​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១០ ខែ​វិច្ចិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​របស់លោក​បាន​ចាប់​ជនសង្ស័យ​ជា​អ្នក​ចែក ចាយ និង​ប្រើប្រាស់​ថ្នាំញៀន ចំនួន​២​នាក់ នៅ​ចំណុច​ភូមិ​ពេ​ជ​ជោ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ក្នុងនោះ ម្នាក់​ឈ្មោះ ម៉ា​ត សា​លេស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដង្កៀបក្តាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់​និង​ម្នាក់ទៀត​ឈ្មោះ ហេង សុភ​ក្រ័ អាយុ​១៧​ឆ្នាំ ដោយ​ដកហូត​ថ្នាំញៀន​បាន​១​កញ្ចប់ និង​ទូរស័ព្ទដៃ​២​គ្រឿង​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល ស្រុក​កំពង់ត្រឡាច​និង​ស្រុក​ទឹកផុស កសាង សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ប្រគល់អោយ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​តាម​និតិ​វិធី និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​ផ្តន្ទាទោស​តាម​ផ្លូ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​ ​

KA-11-11-2015-08 KA-11-11-2015-09 KA-11-11-2015-10 KA-11-11-2015-11