ព្រះមហាក្សត្រ​យាង​ជា​អធិបតី​ពន្លត់​ទៀន​ជ័យ​នៅ​វិមានឯករាជ្យ

សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ជា​អធិបតី ពន្លត់​ទៀន​ជ័យ​នៅ​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ដើម្បី​បញ្ចប់​ពិធី​ខួប​អនុស្សាវរីយ៍​លើកទី៦២ នៃ​បុណ្យ​ឯករាជ្យជាតិ ៩​វិច្ឆិកា រយៈ​ពេល៣​ថ្ងៃ។

ក្នុង​ពិធី​នេះ​មាន​ការ​ចូល​មន្ត្រី​កំពូលៗ​ថ្នាក់​ជាតិ រដ្ឋាភិបាល មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ សិស្ស​និស្សិត និង​ពលរដ្ឋ​ផងដែរ។

ថ្ងៃ​៩ វិច្ឆិកា ១៩៥៣ ជា​ថ្ងៃ​ដែល​កម្ពុជា​ដឹកនាំ​ដោយ ព្រះមហាវីរៈក្សត្រ ព្រះបរមកោដ្ឋ ព្រះបាទ​នរោត្ដម សីហនុ បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ដែល​បាន​គ្រប់គ្រង​កម្ពុជា​អស់​រយៈពេល ៩០​ឆ្នាំ តាំងពី​ឆ្នាំ​១៨៦៣​មក។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។