វិ​ធី​ងាយ​ៗ​ដោះ​ស្រាយ​បញ្ហា​រ​លាក​ទ្វារ​មាស​

Vaginitis​  គឺ​ជា​ពាក្យ​វេជ្ជ​សា​ស្រ្ដ​ប្រើ​ជា​ទូ​ទៅ​សម្រាប់​អា​ការៈ​រ​លាក​ទ្វារ​មាស​។ ​រ​លា​ក​ទ្វារ​មាស​ ច្រើន​កើត​មាន​ឡើង​នូវ​ប្រ​ភេទ​មួយ​ចំ​នួន​ដូច​ជា​ ការ​រ​លាក​ទ្វារ​មាស​ដោយ​សារ​បាក់​តេ​រី ​រ​លាក​ដោយ​សារ​ផ្សិត ​​ រ​លាក​ដោយ​សារ​ការ​រួម​ភេទ​ និង​រ​​លាក​ដោយ​សារ​វា​បាត់​បង់​នូវ​ភាព​រ​លាស់​។​ ការ​ប្រែ​ប្រួ​ល​តុល្យ​ភាព​ធម្មតា ​នៃ​បាក់​តេ​រី​​នៅ​ក្នុង​ទ្វារ​មាស ​រោគ​ឆ្លង​តាម​ទ្វារ​មាស​ជា​ទូ​ទៅ​បណ្ដាល​ឱ្យ​កើត​អា​ការៈ​រ​លាក​ទ្វារ​មាស​។ ​វា​អាច​កើត​ឡើង​ក្រោយ​ការ​អស់​រដូវ​ ដោយ​សារ​ថេ​រៈ​វេ​លា​នេះ​កម្រិត​អ័ក​ម៉ូន​អ៊ី​ដ្រូ​សែន​ក្នុង​រា​ង​កាយ​មាន​ការ​ធ្លាក់​ចុះ​។ មូល​ហេតុ​បង្ក​ដ​ទៃ​ទៀត​មាន​ដូច​ជា ​ការ​ប្រើ​ប្រាស់ ​Spray ​បាញ់​ ការ​ប្រើ​ទឹក​ថ្នាំ​បាញ់​លាង​សម្អាត ​សា​ប៊ូ​មាន​ក្លិន​ក្រ​អូប ​និង​ផលិត​ផល​សម្លាប់​មេ​ជី​វិត​ឈ្មោល​​របស់​បុ​រស​ជា​ដើម​។ កតា្ដ​ ដែល​នាំ​ឱ្យ​អ្នក​ប្រ​ឈម​ខ្ពស់​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​វិវឌ្ឍ​​អា​ការៈ​រ​លាក​ទ្វារ​មាស​មាន​ជា​អាទិ៍ ​ការ​ប្រែ​ប្រួ​លអ័ក​​ម៉ូន ​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​បាន​ទទួល​ការ​ថែ​ទាំ​ត្រឹម​ត្រូវ ​ផល​ប៉ះ​ពាល់​មួយ​ផ្នែក​នៃ​ការ​ប្រើ​ថ្នាំ ​ការ​ប្រើ​ទឹក​ថ្នាំ​បាញ់​លាង​សម្អាត​ទ្វារ​មាស​ កង្វះ​អ​នា​ម័យ ​ការ​ប្រើ​សំ​ឡី​អ​នា​ម័យ ​ស្លៀក​សម្លៀក​បំ​ពាក់​តឹង​ណែន ​និង​ប្រើ​ឧ​ប​ករណ៍​ពន្យា​រ​កំ​ណើត​ប្រ​ភេទ ​Intrauterine ​​device​​​(IUD)​។
 

១.  ទឹក​​ដោះ​គោ​ជូរ​(​Yoghurt)​៖ ទឹក​ដោះ​គោ​ជូរ​ ដែល​មាន​ផ្ទុក​នូវ​ធាតុ​សកម្ម​ គឺ​ជា​វិ​ធី​ព្យា​បាល​ធម្ម​ជាតិ​ដ៏​ប្រ​សើរ​សម្រាប់​​អាការៈ​រ​លាក​ទ្វារ​មាស​។ ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ទឹក​ដោះ​គោ​ជូរ​មាន​ផ្ទុក​នូវ​បាក់​តេ​រី​ល្អ ​ឈ្មោះ​​ថា​ Lactobacilli​ ដែល​មាន​ប្រ​សិទ្ធ​ភាព​​ជួយ​កម្ចាត់​បាក់​តេ​រី​អា​ក្រក់​ក្នុង​ក​រាង​កាយ​។ ម្យ៉ាង​ទៀត ​វា​ជួ​យ​រក្សា​តុល្យ​ភាព​កម្រិត​ pH ​ទ្វារ​មាស​ឱ្យ​មាន​សុខ​ភាព​ល្អ​។ ​​​​កត្ដា​ទាំង​អស់​នេះ​ជួយ​ឱ្យ​អ្នក​ធូរ​ស្រាល​ភាព​មិន​ស្រួល​ផ្សេងៗ​៖
•ជ្រ​លក់​សំ​ឡី​អ​នា​ម័យ​ទៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ហើយ​ដាក់​វា​នៅ​ត្រង់​ទ្វារ​មាស​របស់​អ្នក​ឱ្យ​បាន​ពីរ ​ឬ​បី​ម៉ោង។​ សូម​ធ្វើ​ការ​អ​នុ​វត្ដ​វា​ពីរ​ដង​រាល់​ថ្ងៃ ​រហូត​ដល់​អា​ការៈ​នេះ​បាន​ធូរ​ស្រាល​ទាំង​ស្រុង​។​​​​​​•ម្យ៉ាងទៀត សូមដាក់បញ្ចូលទឹកដោះគោជូរនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
២. ទឹក​ខ្មេះ​ចម្រាញ់​ពី​ផ្លែ​ប៉ោម៖​ គុណ​សម្បត្ដិ​អា​ស៊ីដ​នៅ​ក្នុង​ទឹក​ខ្មេះ​ចម្រាញ់​ពីរ​ផ្លែ​ប៉ោម​មាន​ប្រ​សិទ្ធ​ភាព​ជួយ​គ្រប់​គ្រង ​pH ​នៅ​ក្នុង​ទ្វារ​មាស​របស់​អ្នក​ឱ្យ​ស្ថិត​នៅ​ក្នុង​កម្រិតដ៏​ប្រ​សើរ​មួយ​។​ p​H ​ស្ថិត​នៅក្នុង​កម្រិត​ប្រ​ក្រ​តី​មាន​​​គុណ​សម្បត្ដិ​គ្រប់​គ្រង​​តុល្យ​ភាព​នៃ​បាក់​តេ​រី​ល្អ​ និង​ព​ពួក​បាក់​តេ​រី​អា​ក្រក់​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ​។ លើស​ពី​នេះ​ទៀត ​វា​ថែម​ទាំង​អាច​គ្រប់​គ្រ​ង​មិន​ឱ្យ​កើត​អាការៈ​រលាក​ដោយ​សារ​បាក់​តេរី ​ឬ​រោគ​ផ្សិត​ទៀត​ផង​៖
•ដាក់​បន្ថែម​ទឹក​ខ្មេះ​ច​ម្រាញ់​ពី​ប៉ោម​ពីរ​ស្លាប​​ព្រា​បាយ​ ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ​ហើយ​ប្រើ​វា​ដើម្បី​លាង​សម្អាត​ទ្វារ​មាស​រ​បស់​អ្នក​ឱ្យ​បាន​ពីរ​ដង​រាល់​ថ្ងៃ​សម្រាប់​រយៈ​ពេល​ពីរ ​ឬ​បី​ថ្ងៃ​។​
•វិ​ធី​មួយ​ទៀត ​សូម​បន្ថែម​ទឹក​ខ្មេះ​ចម្រាញ់​ពី​ប៉ោម​មួយ​ទៅ​ពីរ​ស្លាប​ព្រា​បាយ ​និង​ទឹក​ឃ្មុំ​បន្ដិច​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ ​ហើយ​ពិ​សា​ឱ្យ​បាន​ពីរ​ដង​រាល់​ថ្ងៃ​។
៣. បង្កើន​ប្រ​ព័ន្ធ​ស៊ាំ​របស់​រាង​កាយ​៖ ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ខ្លាំង​ក្លា​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់ ​នៃ​ការ​វិ​វឌ្ឍ​នៃ​អា​ការៈ​រលាក​ទ្វារ​មាស​ ដោយ​ជួយ​​រាង​កាយ​របស់​អ្នក​ប្រ​ឆាំង​នឹង​ការ​ឆ្លង​រោគ​៖•អ​នុត្ដ​តាម​នូវ​រ​បប​អា​ហារ​ប្រ​កប​ដោយ​តុល្យ​ភាព​ល្អ​ប្រ​សើរ​ព្រម​ជា​មួយ​នឹង​ប​រិ​មាណ​គ្រប់​គ្រាន់​នៃ​វី​តា​មីន​A ​វី​តា​មីន​C ​ ស័ង្ក​សី ​សារ​ធាតុ ​Selenium ​និង​ជាតិ​ដែក​ដើម្បី​បង្កើន​ប្រព័ន្ធ​​ស៊ាំ​របស់​រាង​កាយ​ឱ្យ​រឹង​មាំ​។•ទ​ទួល​ទាន​ប្រ​ភេទ​អា​ហារ ​ដែល​មាន​ប្រ​សិទ្ធ​ភា​ព​លើក​កម្ពស់​ប្រ​ព័ន្ធ​ស៊ាំ​រាង​កាយ​ដូច​ជា ​ក្រូច​ពោធិ៍​សាត់ ​តែ​បៃ​តង ​ខ្ញី ​ខ្ទឹម​ស ​ផ្សិត​ ផ្លែ​ប៉ោម​ កា​រ៉ុត ​ដំ​ឡូង​ជ្វា ​សណ្ដែក ​Broccoli ​និ​ង​ផ្លែ​ស្រ្ដូ​​បឺរី​​។​​​•ពិ​សា​ទឹក​ឱ្យ​បាន ​៨ ​ទៅ ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​​​។​​•រ​ក្សា​ប​រិ​មាណ​គ្រប់​គ្រាន់​នៃ​វី​តា​មីន​D​ នៅ​ក្នុង​រាង​កាយ​របស់​អ្នក ​ដោយ​ញ៉ាំង​រាង​កាយ​របស់​អ្នក​ឱ្យ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​នៅ​ពេល​ព្រឹក​ព្រ​ហាម​ឱ្យ​បាន​ ១៥​នា​ទី​រាល់​ថ្ងៃ​។​•សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់ ​និង​ស្ដាប់​តន្រ្ដីរ​ម្ងាប់​អា​រម្មណ៍​ឱ្យ​បាន​រាល់​ថ្ងៃ​។​•ធ្វើ​លំ​ហាត់​ប្រាណ ​៣០​នា​ទី​ឱ្យ​បាន ​៥​ដង​ក្នុង​១​សប្ដាហ៍​។​•រ​ក្សា​នូវ​ទ​ស្សនៈ​វិជ្ជ​មាន​ចំ​ពោះ​ជី​វិត​។​
៤. រ​ក្សា​អ​នា​ម័យ​ទ្វារ​មាស​៖​ ការ​រក្សា​អ​នា​ម័យ​បាន​ល្អ​អាច​ជួយ​ការ​ពារ​អា​ការៈ​រ​លាក​ទ្វារ​មាស​។ ម្យ៉ាង​ទៀត​ វា​ជួយ​ឱ្យ​ធូរ​ស្រាល​អា​កា​រៈ​រ​លាក​ទ្វារ​មាស ​និង​ជួយឱ្យ​ជា​សះ​ស្បើយ​បាន​លឿន​៖•ប្ដូរ​ខោ​ទ្រ​នាប់​របស់​អ្នក​រាល់​ថ្ងៃ ​និង​គក់​ជម្រះ​វា​ជា​មួយ​នឹង​ទឹក​ក្ដៅ​។​•ហាល​ខោ​ទ្រ​នាប់​របស់​អ្នក​នៅ​ក្រោម​ពន្លឺ​ព្រះ​អា​ទិត្យ​ដោយ​ផ្ទាល់​ ពេល​គក់​ជម្រះ​ម្ដងៗ​។​•ស្លៀក​ខោ​ទ្រ​នាប់​ ដែល​ផ​លិត​ចេញ​ពី​កប្បាស ​និង​ស្លៀក​ខោ​ ឬ​សំ​ពត់​ធូរ​ៗ ​ម្យ៉ាង​ទៀត​សូម​កុំ​ស្លៀក​ខោ​ទ្រ​នាប់​តឹ​ង​ពេក​។​•ចៀស​វាង ​ការ​លាង​សម្អាត ​និ​ងដុស​ទ្វារ​មាស​របស់​អ្នក​ខ្លាំង​ៗ​ពេក​។​•ចៀស​វាង​ការ​ប្រើ​ទឹក​ថ្នាំ​បាញ់​លាង​សម្អាត ​ការ​ងូត​ទឹក​ដោយ​ប្រើ​សា​ប៊ូ​ព​ពុះ​ច្រើន ​និង​ការ​ប្រើ​សា​ប៊ូ​ដុស​លាង​ប​រិ​វេណ​ទ្វារ​មាស​។​​•ចៀស​វាង​ការ​ប្រើ​ក្រ​ដាស​អ​នា​ម័យ​បន្ទប់​ទឹក​មាន​ក្លិន​ក្រ​អូប ​និង​ផ​លិត​ផល​អ​នា​ម័យ​ស្រ្ដី​។ ​•ជូត​សម្អាត​ពី​មុខ​ទៅ​ក្រោយ​ ក្រោយ​ពេល​ប្រើ​បន្ទប់​ទឹក​រួ​ច​។​•ធ្វើ​ការ​ផ្លាស់​ប្ដូរ​សម្លៀក​បំ​ពាក់​សើម​ដូច​ជា​សម្លៀក​បំ​ពាក់​ហែល​ទឹក​ឱ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​បាន​៕ 
អត្ថបទ៖ ដេវីត
Source: steptohealth