អតិថិជន Cellcard៖ ១ម៉ឺន​ដុល្លារ គឺ​ជា​រង្វាន់​ធំណាស់​ពេក​ហើយ​សម្រាប់​រូប​ខ្ញុំ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ក្រុមហ៊ុន Cellcar បានប្រគល់រង្វាន់ ១ម៉ឺនដុល្លារអាមេរិក ដល់អតិថិជន មកពីខេត្តកំពង់ធំ ដែលបានផ្ញើសារចូលកម្មវិធី «ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ»។

អ្នកឈ្នះរង្វាន់ មានឈ្មោះ ទ្រី ដាវី ភេយស្រី ជាអតិថិជនដែលមានសំណាង់ឈ្នះរង្វាន់១ម៉ឺនដុល្លារ អាមេរិក មានទីលំនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

អ្នកស្រីបានថ្លែងទាំងទឹកមុខសប្បាយរីករាយថា «នេះជាសំណាងដ៏ធំ សម្រាប់រូបខ្ញុំ បើទោះបីជារង្វាន់នោះ ត្រឹមតែ ១ម៉ឺនដុល្លារអាមេរិក ក៏ប៉ុន្តែសម្រាប់រូបខ្ញុំគឺមិនធ្លាប់បានជួបឡើយ។

«សម្រាប់ថវិកានេះ ខ្ញុំទទួលបាននេះ និងយកទៅផ្គត់ផ្គង់គ្រួសារ និងរកមុខរបរណាមួយសម្រាប់គ្រួសារ»។ នេះជាសំដីដែលគាត់បានបញ្ជាក់បន្ថែម៕

អតិថិជន Cellcard៖ ១ម៉ឺន​ដុល្លារ គឺ​ជា​រង្វាន់​ធំណាស់​ពេក​ហើយ​សម្រាប់​រូប​ខ្ញុំ