ទឹកបាន​ហូរ​ច្រោះ​លូ និង​ស្ពាន​កាត់​ដាច់​ផ្លូវ​ប្រវែង​ជាង​៨​ម៉ែត្រ​នៅ​ឃុំ​ទឹក​ហូត មិនអាច​ធ្វើដំណើរ​ទៅមក​បាន ប្រជាពលរដ្ឋ​ស្នើសុំ​អោយ​អាជ្ញាធរខេត្ត​ជួយ​កសាង​ឡើងវិញ​

​ខេត្តកំពង់ឆ្នាំង​៖ ផ្លូវលំ​គ្រោះ​ក្រហម​មួយ​ខ្យែ​ចេញពី​ផ្លូវជាតិ​លេខ​៥ ចូលទៅ​ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ត្រូវបាន​ទឹក​ហូរ​ច្រោះ​ដាច់​លូ និង​ស្ពាន​កាត់​ដាច់​ផ្លូវ​មួយកន្លែង​នេះ​ជាង​៨​ម៉ែត្រ ដោយ​មិនអាច​ធ្វើដំណើរ​បាន​កាល​ពីថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​មន្ទីរ​ពា​ក់​ព័ន្ធ និង​អាជ្ញាធរខេត្ត សូម​មេ​តា្ត​ជួយ ជួសជុល និង​ដាក់​លូទឹក​នៅ​ចំណុច ដែល​រង​ការ​ខូច ខាត​នេះ​ផង​ដើម្បីអោយ​សិស្សសាលា និង​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឡើងវិញ ។​ ​ ​

លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បានអោយដឹងថា​៖ ផ្លូវ​ដែល​ដាច់​មួយកន្លែង​មិន អាចអោយ​ធ្វើដំណើរ​បាន​នោះ គឺ​នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រពើ ក្នុង​ឃុំ​ទឹក​ហូត ជា​កន្លែង​មាន​លូបង្ហូរទឹក តែ​កាលពី​ថ្ងៃទី​០៨​ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវបាន​ទឹក​ហូរ​ច្រោះ ដាច់​លូ និង​ដាច់​ផ្លូវ អស់​ប្រវែង​ប្រមាណ​៨​ម៉ែត្រ មិនអាច​ធ្វើដំណើរ​បាន ពិសេស​ក្មេងៗ​ទៅ​សាលារៀន ។ ដោយសារតែ​បែបនេះ នៅ​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក និង​លោកស្រី វិសាល ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រជាពលរដ្ឋ រួមគ្នា​កសាង​ស្ពានឈើ​មួយ​ជា​បណ្តោះអាសន្ន ដើម្បីអោយ​ប្រជាពលរដ្ឋ និង​សិស្ស បានធ្វើ​ដំណើរ ទៅ​សាលារៀន គឺ​ស្ពាន​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ បាននាំគ្នា​កាប់​ដើម​ប្រេងខ្យល់ ដើម​អាកាស្យា ដែលមាន​តាម​ផ្ទះ មក​ធ្វើជា​សសរ ធ្វើជា​មេ​ស្ពាន និង​ធ្វើ​ជាន​នូ​ត បន្ទាប់មក​ក្រាល​ក្តារ គ្រាន់តែ​សម្រាប់ ចុះបណ្តើ​រកង់ ម៉ូតូ​ឆ្លងកាត់​បានតែ​ប៉ុណ្ណោះ មិន​អាចអោយ​រថយន្ត​ឬ គោយន្ត​បើកបរ ឆ្លងកាត់​បានឡើយ ។ ​ ​

ដោយសារតែ​បែបនេះហើយ ទើប​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ស្នើសុំ​ដល់​មន្ទីរ​ពាក់​ព​ន្ឋ័​ ​ពិសេស លោក​អភិបាលខេត្ត មេត្តាជួយ​ជួសជុល​ផ្លូវ​ដាច់​នៅ​ចំណុច​ខាងលើនេះ​ផង ដោយ​សុំអោយ​ ​ធ្វើជា​ស្ពានបេតុង និង​ធ្វើ​លូបង្ហូរទឹក ដែល​អាចធ្វើ​ដំណើរ​បាន​ទាំង​រថយន្ត និង​គោយន្ត ព្រោះថា ប្រជា ពលរដ្ឋ​ធ្លាប់​ដឹកជញ្ជូន កសិផល​ផ្សេងៗ និង​ស្រូវ​អង្ករ ឆ្លងកាត់​ស្ពាន​នោះ​ជាប្រចាំ ពិសេស​ជិត​ដល់ រដូវ​ច្រូតកាត់​ស្រូវវស្សា​ជិត​ដល់​ហើយ​ដែល​ពួកគាត់​ត្រូវ​ប្រើគោ​យន្ត រទេះគោ ដឹកជញ្ជូន​ប្រមូល​ផល​ស្រូវ ៕ រិ​ទ្ធិ ជ័យ​ ​

KA-11-11-2015-13 KA-11-11-2015-14 KA-11-11-2015-15